អ្នកចូលរួមដំណើរកម្សាន្តទិសឦសានសប្បាយរីករាយនិងមានទំនុកចិត្តលើការការពារបូរណភាពទឹកដី...!
ភ្នំពេញ៖នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានដឹកនាំព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ បចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដំណើរទស្សនកិច្ចខេត្តភូមិភាគឦសាន ដែលតាមការសន្យារបស់សម្ដេចមហាប្រវត្តិធិបតីហ៊ុនម៉ាណែតដោយធ្វើឡើងដោយឥតគិតថ្លៃ ទាំងការធ្វើដំណើរ អាហារ៣ពេល ព្រមទាំងមានភេសជ្ជៈ និងទឹកបរិសុទ្ធបម្រើជូនទៀតផង។
គោលដៅនៃដំណើរទស្សនកិច្ចតាមបណ្តោយខ្សែក្រវាត់ព្រំដែននេះមានគោលដៅឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំ។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋបានសម្តែងក្តីសប្បាយរីករាយនិងមានទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។
ដំណើរទស្សនកិច្ចព្រំដែនខ្សែទី១ ចាប់ផ្តើមចេញដំណើរពីទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដោយឆ្ពោះទៅកាន់ផ្លូវក្រវាត់ព្រំដែនខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី រួចវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ។
សូមជម្រាបជូនដែរថា អ្នកចូលចូលរួមដំណើរកម្សាន្តនេះ ក៏ទទួលបានក្រមាមួយជាអនុស្សាវរីយ៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕
Post a Comment