លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ចាត់តាំងតំណាងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាប្រគល់ជូន ក្រុមគ្រួសារសពសមាជិកសមាគមដែលទទួលមរ ណភាព
(បាត់ដំបង)នៅថ្ងៃទី១២ ខែ កញ្ញាឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោដាញ់អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋានន គរ បាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាការមូលដ្ឋានសមាគ ម មិត្តនគរបាលជាតិកម្ពុជាខេត្តបាត់ ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាតំណាងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងផែនការងារសន្តិ សុខ នាយ នាយរងការិយាល័យជំនាញនិងមន្រ្តីក្នុងផែនការងារសន្តិសុខ លោកនាយការិយាល័យ បុគ្គលិកចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកលោកអនុសេនីយ៍ឯក ខ្ចៅ ភឿត នាយរងផ្នែក នៃការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលលោកបានទទួលមរ ណ: ភាពកាលពីថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០ ២៤ ដោយរោគាពាធ។
-ក្នុងនេះបាននាំយកនូវថវិការួមមាន៖
-ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០ ០,០០០រៀល (ប្រាំមួយលានរៀល)
-ថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោស្នងការចំនួន៥០០,០០០រៀល(ហាសិបម៉ឺនរៀល)
-ថវិកាចូលរួមរបស់កងកម្លាំងនគរបាលចំនួន១,៩២៥,០០០ រៀល (មួយលានកៅសិបពីរម៉ឺននិងប្រាំពាន់រៀល)
-ថវិកាការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនចំនួន១,៦៥០,០០០ រៀល(មួយលានហុកសិបប្រាំម៉ឺនរៀល)។
-សរុបថវិកាទាំងអស់ចំនួន១០,០៧៥,០០០រៀល(ដប់លាននិងប្រាំពីរម៉ឺនប្រាំពាន់រៀល)។
ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងប្រេីប្រាស់ក្នុងកម្មវិធីបុណ្យតាមប្រពៃណីនៅវត្តបាឡាត់ធារាម ស្ថិតនៅឃុំនរា ស្រុក សង្កែ ខេត្តបាត់ដំបង ។
ថ្នាក់ដឹកនាំស្នងការក៏ដូចជាថ្នាក់ដឹកនាំសមាគមមិត្តនគរបាលជាតិកម្ពុជារួមទាំងកងកម្លាំងនគរបាលទាំងអស់ និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំ លែកទុក្ខយ៉ាង ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព៕
Post a Comment