ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យលើកទឹកចិត្តកីឡាករកីឡាករក្រីក្រម្នាក់ដែលជាប់ជាបេក្ខភាព ដណ្តើម រថយន្ត ក្រុមហ៊ុន ហ្រ្គែនប៊ឺក

 




បន្ទាយមានជ័យ÷  នាពេលដ៏ខ្លីឆាប់ៗខាងមុខនេះពោលគឺថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៤ និងមានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយបានកើតឡើងនៅក្នុងខេត្តបាត់ដំបង គឺការប្រកួតកីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរ ដែលនាំមកជូនដោយក្រុមហ៊ុនស្រាបៀហ្គ្រែនប៊ឺក  ក្នុងនោះដែរគេឃើញវត្តមានកីឡាករល្បីៗមកពីក្លឹបធំៗនៅទីក្រុងភ្នំពេញចំនួន ៨ រូបប្រកួតម៉ារ៉ាតុនដណ្ដើមរថយន្តខ្លាញ់គោពីក្រុមហ៊ុនហ្គេនប៊ឺក

ក្នុងនោះដែរគេឃើញមានកីឡាករស្ដេចតុកកែធន់វណ្ណា  កីឡាករសាន់គុនខ្មែរ  និងកីឡាករសុខធីហៅកាកា ដែលសុទ្ធសឹងតែជាកីឡាករលំដាប់ជួរមុខដែលមកពីក្លឹបធំៗ។និងល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។



តែអ្វីដែលគួរឲ្យកត់សម្គាល់ហើយប្រជាពលរដ្ឋជាច្រើនមិនសូវធ្លាប់បានស្គាល់នោះគឺ  កីឡាករដ៏ថ្មីស្រឡាងម្នាក់ដែលមានឈ្មោះ ផន លីហួរ  គេគឺជាកូន អ្នកក្រីក្រ  ដែលមានស្រុកកំណើតនៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។



ត្រូវបានក្រុមហ៊ុនហ្គេនស្បើកជ្រើសរើសជាបេក្ខភាពដណ្ដើមរថយន្តខ្លាញ់គោពីក្រុមហ៊ុនហ្គេនស្បើកនៅទឹកដីនៃខេត្តបាត់ដំបង។

ត្បិតតែរូបគេមិនសូវមានវត្តមានឡើងលើសង្វៀនប្រកួតបានច្រើនប៉ុន្តែគេធ្លាប់បានឆ្លងកាត់ការប្រកួតដណ្ដើមមេដាយមាសថ្នាក់ជាតិនឹងធ្លាប់ប្រកួតដណ្ដើមបានមេដៃសម្រាប់ខេត្តបាត់ដំបងដែលរៀបចំឡើងដោយយុវជនសសយកក្នយងឆ្នាំ2022។

ជួបសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី 3 ខែកញ្ញាឆ្នាំ 2024 នេះ ផនលីហួរបានរៀបរាប់ឲ្យដឹងថារូបគេធ្លាប់បានប្រកួតចំនួន 31 ដងចាញ់9ដង ។



កីឡាករ ផនលីហួរ បានបន្តឲ្យដឹងទៀតថា÷ដោយមាននិស្ស័យស្រឡាញ់ក្បាច់គុណបុរាណខ្មែរនិងចង់ថែរក្សាកេរ្តិ៍ តំណែលក្បាច់គុននេះ ឱ្យបានគង់វង្សនោះទោះបីជារវល់នឹងការសិក្សាយ៉ាងណាក៏ដោយក៏គេឆ្លៀតទៅហាត់រៀនកីឡាប្រដាល់គុនខ្មែររហូតបានឡើងសង្វៀនជាបន្តបន្ទាប់។

ហើយអ្វីដែលធ្វើឲ្យគេមានឈ្មោះបោះសំឡេងរហូតបានប្រជាពលរដ្ឋនៅខេត្តបាត់ដំបងទទួលស្គាល់នោះគឺក្រោយពីគេបានប្រកួតជាមួយកីឡាករជើងចាស់ដែលជាម្ចាស់ខ្សែក្រវាត់មកពីប្រទេសថៃ។និងកីឡាករខ្មែរយើងមួយរូបដែលកំពុងមានឈ្មោះល្បីខ្លាំងគឺកពេជ្រសម្បត្តិ ក្នុងការប្រកួតដណ្ដើមមេដៃថ្នាក់ជាតិដោយការនោះគេបានចេញពិន្ទុពេជ្រសម្បត្តិ។

ដោយមើលឃើញពីសមត្ថភាពដែលគេបានបញ្ចេញនៅលើសង្វៀនប្រដាល់នាពេលកន្លងមកនោះក្រុមហ៊ុនស្រាបៀរហ្គេនស្បើកបានជ្រើសរើសរូបគេជាបេក្ខភាពមួយរូបដើម្បីប្រកួតដណ្ដើមរថយន្តខ្លាញ់គោ

នៅថ្ងៃទី 8 ខែកញ្ញា 2024 ខាងមុខនេះ។

ទោះជាពុំមានសម្ភារៈគ្រប់គ្រាន់និងក្លឹបល្បីៗ គ្រូបង្វឹកល្អៗមកបង្ហាត់ក្ដីតែការតាំងចិត្តរបស់គេនៅតែមោះមុតនិងប្ដេជ្ញាយកជ័យជំនះក្នុងការដណ្ដើមរថយន្តនេះឲ្យបាន។

កីឡាករផនលីហួរបានបញ្ជាក់ថា÷ ឆ្នាំនេះគេកំពុងសិក្សានៅថ្នាក់ទី 12 កំពង់ត្រៀមប្រលងហើយគោលបំណងរបស់គេគឺចង់បន្តការសិក្សាដល់ថ្នាក់បរិញ្ញាបត្រ និងចង់ចូលបម្រើជាកង រាជអាវុធហត្ថនៃកងយុទ្ធពលខេមរភូមិន្ទដើម្បីបម្រើសង្គមជាតិផងដែរ។



បើតាមការដឹងពីលោកឡាក់ឆៃយ៉ា ជាអតីតកីឡាប្រដាល់ជើងចាស់ បានប្រាប់អ្នកយកព័ត៌មានយើងថា៖  កីឡាករ ផនលីហួរ  ជាគ្រាប់ពូជអ្នកបន្ទាយមានជ័យតែល្បីឈ្មោះនៅខេត្តបាត់ដំបង លោកមើលឃើញពីសមត្ថភាពពិសេសរបស់កីឡាករដែលជាកីឡាករជើងថ្មី តែវាយបានល្អ តែសម្រាប់ការហ្វឹកហាត់ពុំមានសម្ភារៈគ្រប់គ្រាន់ ហើយជីវភាពក៏មានការខ្វះខាតដោយសារតែពេលនេះរូបគេកំពុងនៅសិក្សាថ្នាក់ទី 12 នៃវិទ្យាល័យអូរអំបិល។

ទោះបីជាពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ប៉ុន្តែផល្លីហួរបានតស៊ូយ៉ាងខ្លាំងទើបគ្រូគេអាចទទួលបានជោគជ័យជាបន្តបន្ទាប់នាពេលកន្លងមក។

ក្នុងនោះដែរលោកក៏បានអំពាវនាវដល់សប្បុរសជននានាសូមឱ្យជួយផ្គត់ផ្គង់ជីវភាពឬទិញសម្ភារៈមួយចំនួនសម្រាប់ឲ្យកីឡាករផលលីហួរហាត់រៀនក្នុងនោះដែរ ព្រះតេជគុណខេមញាន រ៉េនស៊ីណាតព្រះគ្រូចៅអធិការវត្តគិរីរុក្ខរាមថ្មរមៀល លោកបានផ្ដល់ជូននូវអំណោយនោះរួមមានត្រីខមួយកេសមីពីរកេះទឹកស៊ីអ៊ីវមួយយួរទឹកត្រីមួយយួរអង្ករ 50 គីឡូក្រាមផងដែរ។

Powered by Blogger.