លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ អញ្ជេីញឆ្លងវេណបិណ្ឌទី១១នៅវត្តស្វេតឆត្រ័កុញ្ជរជ័យហៅវត្តដំរីស​ក្នុងក្រុងបាត់ដំបង៖


 


 (បាត់ដំបង)ព្រឹក​ថ្ងៃទី២៨ខែកញ្ញា​ឆ្នាំ​២០២៤​ ត្រូនឹងថ្ងៃសៅរ ១១ រោចខែភទ្របទឆ្នាំ​រោងឆស័កព.ស.២៥៦៨​ ដែលជាថ្ងៃបិណ្ឌវេនទី១១​ នៅវត្តស្វេតឆត្រ័កុញ្ជរជ័យហៅវត្តដំរីស​ ក្នុងភូមិកម្មករ​សង្កាត់ស្វាយប៉ោ​ ក្រុងបាត់​ដំបង​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមជាមួយលោក​ លលោកស្រីស្នងការរង កងកម្លាំងនគរបាលចំ​ណុះ​ស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​និងក្រុមគ្រួសារ រួមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយបានប្រារព្វឆ្លង

វេណបិណ្ឌទី១១​នៅទីអារាមនេះ តាមទម្លាប់ដូចរាល់ឆ្នាំ ។ 



បុណ្យដែលកេីតឡេីងដោយកម្លាំងសទ្ធាជ្រះថ្លានិងការចូលរួមរបស់កងកម្លាំងនគរបាលក្រុមគ្រួសារនិងពុទ្ធបរិស័ទ្ធ​ជិតឆ្ងាយ នៅថ្ងៃនេះសូម​ លោក​ លោក ស្រីកងកម្លាំងនគរបាលនិងក្រុមគ្រួសារទាំងអស់អនមោទនាទទួលយកចំណែកបុណ្យ​បានស្មេីៗគ្នាកុំបី ខាន។ 



មួយចំណែកទៀតសូមឧទ្ទិសបុណ្យនាឱកាសនេះ​ បានដល់ដួងវិញ្ញាណក្ខន្ធ​ លោក​ លោកស្រីជាកង កម្លាំងនគរបាលជាតិ​ ជាយុទ្ធមិត្តរួមអាវុធដែលបានពលីជីវិតក្នុងបុព្វហេតុ ការពារជាតិ  ការពារមាតុភូមិ ការពារសេចក្តីសុខជូនប្រជាពលរដ្ឋ ហើយលោកបានពលីជីវិត ឬមរណ:ភាពបែកកាយរំលាយក្ខន្ធទៅកាន់លោកខាងនាយហេីយនោះ សូមទទួលយកនូវឥដ្ឋមនុញ្ញផល​ ដែលយេីងខ្ញុំទាំងអស់គ្នាបាន បំ ពេញនៅថ្ងៃនេះឱ្យបានស្មេីៗគ្នាកុំបីអាក់ខាន​ និងយោនយកកំណេីតក្នុងទីបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ៕





Powered by Blogger.