កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរួមនឹងពុទ្ធបរិស័ទ កាន់វេនទី១០ នៅវត្ត កុឌ្ឌ បព្វតា ភ្នំជញ្ជាំងក្រុងសិរីសោភ័ណប្រមូលបានបច្ច័យចំនួន៣៥លានរៀលតំកល់ទុកកសាងសមិទ្ធផលក្នុងវត្ត..!

 



បន្ទាយមានជ័យ÷ នៅថ្ងៃទី២៥-២៦ខែកញ្ញា ឆ្នាំ២០២៤ត្រូវនឹងថ្ងៃទី ១០រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ឧបាសិកា អនប៊ុន
  ឧបាសិកាធៀងគឹមលៀង ឧត្តមសេនិយ៍ ត្រី
បោនប៊ិន  លោក ស្រីលឹមវ៉ាន់នី  ព្រមទាំងកូនចៅឧបាសក ស៊ុនសម្បត្តិ  ឧបាសិកា ឆ វណ្ណា និងកូនចៅព្រមទាំងកូនចៅ  លោកនាយ នាយរង និងពល អាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញកាន់វេបបិណ្ឌ ទី១០នៅវត្ត កុឌ្ឌ បព្វតា ភ្នំជញ្ជាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។


ក្រោយពីធ្វើកិច្ច នមសិកា អុជទានធូប វេ ដង្វាយ ថ្វាយព្រះពុទ្ធ ព្រះសង្ឃ រួចរាល់ ស្តាប់ព្រះធម៌ ទេសនា
លុះវេលាព្រឹក វេភត្តហា ប្រគេនព្រះសង្ឃ រាប់បាត្រ ដា
បញ្ចប់កម្មវិធី ។
គួរបញ្ជាក់ផងដែរថា÷ពិធីបុណ្យភ្ជុំបិណ្ឌ នេះ កើតមានជាយូលុងណាស់មកហើយ ដោយដូនតាខ្មែរយើងប្រារព្ធឡើងដើម្បី ប្រមូលម្ហូបអាហារគ្រឿងបរិក្ខារផ្សេងៗមកផ្គត់ផ្គង់ព្រះសង្ឃដែលគង់នៅទីអារាមនានា
ក្នុងរដូវវស្សាដែលព្រះសង្ឃពុំអាចនិមន្តបិណ្ឌបាត្របាន។
ទី ២ គឺ យកចង្ហាន់ទៅប្រគេនព្រះសង្ឃបង្សុកូលបញ្ជូនកុសលទៅញាតិសន្ដានដែលបែកបាក់ចែកឋាន
រួមទាំង ឧទ្ទឹសទៅដល់វិញ្ញាណក្ខ័ន វរកងទ័ព  ដែលពលីក្នុងបុព្វហេតុកាពារជាតិ អ្នកដែលស្លាប់ក្នុង សម័យប៉ុលពត សម័យកូវីត១៩ និងដោយគ្រោះថ្នាក់ផ្សេងៗពិសេសដោយគ្រោះថ្នាក់ចរាចរណ៍ជាដើមដែលបានទៅកាន់បរិលោកឲ្យទទួលយកមគ្គផលដែលកូនចៅធ្វើបុណ្យបញ្ជូនទៅ។ហើយបុណ្យភ្ជុំបិណ្ឌនេះមានរយះពេល១៥ថ្ងៃ ដោយគេរាប់ចាប់ពី១រោចខែខែភទ្របទដោយគេកំណត់ជាថ្ងៃបិណ្ឌ១ ហើយការកាន់បិណ្ឌនេះគេកាន់បិណ្ឌរហូតដល់បិណ្ឌទី ១៤ហើយ ថ្ងៃ១៥រោចជាថ្ងៃចុងបញ្ចប់គេកំណត់ថាប្រជុំបិណ្ឌឬភ្ជុំបិណ្ឌ។


ក្នុងវេនទី១០នេះ ប្រមូលបានបច្ច័យចំនួន៣៥លាន
រៀលទុកសំរាប់សាងសងសមិទ្ធិផលក្នុងវត្ត ក្រៅពីនោះប្រគេនជូនព្រះសង្ឃក្នុង១អង្គចំនួន១០ម៉ឺនរៀលមានគ្រឿងបរិក្ខារផ្សេងៗដូចជាអង្ករមីត្រីខទឹកសុទ្ធ ភេសជ្ជៈមីទឹកក្រូចទឹកសុទ្ធប្រគេនជាបច្ច័យបួនដល់ព្រះសង្ឃផងដែរ៕









Powered by Blogger.