លោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលចង់ ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទរួមទាំងពុទ្ធបរិស័ទ អញ្ជើញកាន់បិណ្ឌវេនទី០៦ នៅវត្តសុភមង្គល...!

 



 


បន្ទាយមានជ័យ÷ កាលពីរសៀលថ្ងៃទី២២និងព្រឹកថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៤ នេះ  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះនិងលោកជំទាវ ព្រមទាំងសហការីនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យដោយសហការណ៍ជាមួយពុទ្ធបរិស័ទ  បាន អញ្ជើញកាន់បិណ្ឌវេនទី ០៦ នៅវត្តសុភមង្គល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយបាននាំយក បច្ច័យទេយ្យទាន រួមមានអង្ករចំនួន ០៩ ការុង ទឹកក្រូចចំនួន ០៩កេស ទឹកសុទ្ធវីតាល់ចំនួន ០៩កេស ដោយប្រមូលបានថវិការសរុបចំនួន៣៣,០០០,០០០រៀលមកប្រគេនព្រះសង្ឃផងដែរ។



ក្រោយពីបានថ្វាយបូជាទៀន ធូប ផា្កភ្ញី ចំពោះ ព្រះរតនៈត្រៃ បិងសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខសម្រាប់វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សារៀនគម្ពីរធម៌វិន័យអស់ត្រីមាសនៅក្នុងវត្ត និងឧទ្ទិសកុសលជូនដល់បុព្វការីជន រួចមក។



លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានលើកឡើងថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាវវាមនានា ហើយក៏សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើចចយ៉ាងដណាបង្កលក្ខណៈងាយថស្រួច៦ថលដសាល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទានប្រកបដោយសុខសុវត្ថភាពនិងសប្បាយរីករាយ។



សូមបញ្ជាក់ថាថវិកាក្នុងវេនទី០៦នោះក៏មានវត្តមានអញ្ជើញ ចូលរួមពី លោក ឧកញ្ញា ឡាចប៊ុនលីម និងលោកជំទាវ ម្ចាស់គម្រោងផ្ទះល្វែងមានជ័យនិងពុះដីលក់នៅក្រុងប៉ោយប៉ែតបានចូលរួមបច្ច័យផងដែ។ដោយសរុបបានចំនួន៣៣,០០០,០០០រៀល ក្នុងនោះបច្ច័យសម្រាប់កសាងវត្តសុភមង្គលចំនួន២០,០០០,០០០រៀល( ម្ភៃលានរៀល) បច្ច័វយប្រគេនព្រះដសង្ឃ ៦៨អង្គ ក្នុង១អង្គ ១០០,០០០រៀល ( ដប់ម៉ឺនរៀល)ថវិកាសម្រាប់លោកអពាធចំនូន ១,០០០,០០០រៀល (មួយលានរៀល) ទឹកភ្លើងចំនួន ៥០០,០០០រៀល (ហាសិបមុឺនរៀល) បច្ច័យសម្រាប់ធ្វើចង្ហាន់ចំនួន ១,០០០,វត្ថុដ០០០រៀល (មួយលានរៀល) លោកតាជីយាយជីចំនួន៧០នាក់ក្នុង១ម្នាក់ៗទទួលបាន សារុង១ ថវិកា១មុឺនរៀល  និងរួមសម្ភារៈមាន អង្ករចំនួន ០៩ ការុង ទឹកក្រូចចំនួន ០៩កេស ទឹកសុទ្ធវីតាល់ចំនួន ០៩កេស ។



Powered by Blogger.