នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធករណី (លួច មានស្ថានទំងន់ទោស (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន

 





តាកែវ៖ជនសង្ស័យប្រើប្រាស់ថ្នាំញៀននិងជាមុខសញ្ញាធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទីចំនួន០៦នាក់ អស់ល័ក្ខ ជាប់ អន្ទាក់នគរបាល ស្រុកបាទី។

សមត្ថកិច្ចបានឲ្យដឹងថា÷កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះនគរបាល ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (លួច និងធាក់ កាប់ ប្លន់ម៉ូតូ) (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី លើផ្លូវជាតិលេខ ២) ។

ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ដែលធ្វើសកម្មភាព លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី លើផ្លូវជាតិលេខ ២។

ជនសង្ស័យទី១.ឈ្មោះ ឃន ឃុន ហៅឃុន ភេទប្រុស អាយុ ២១ឆ្នាំ ។

២.ឈ្មោះ ណោ វ៉េងស្រេង ហៅស្រេង ភេទប្រុស អាយុ ២៦ឆ្នាំ ។

៣.ឈ្មោះ ពិន ង៉ែត ហៅឡោះ ភេទប្រុស អាយុ ២០ឆ្នាំ ។

៤.ឈ្មោះ វន សំណាង ហៅណាង ភេទប្រុស អាយុ ១៥ ឆ្នាំ ។

៥.ឈ្មោះ ផាន សុផារ៉ា ហៅប៉ារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ។

៦.ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ ១៧ឆ្នាំ។

ទោះជាយ៉ាងណាក្រោយពីសាកសួរស្ដាប់ចម្លើយជនសង្ស័យសារភាពនឹងធ្វើកំណត់ហេតុរួចរាល់

ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



Powered by Blogger.