គម្រោង​គាំទ្រ​ និរន្តរភាព​ ហេដ្ឋារចនា​សម្ព័ន្ធ​ជនបទ​ ដេីម្បីទីផ្សារ​ កសិករ​និង​ ពាណិជ្ជូបនីយកម្ម​ (សម្បត្តិ​)

 



ដើម្បីកាត់បន្ថយភាពក្រីក្រ​ និងជំរុញនូវការគាំទ្រ​ សុវត្ថិភាព​ស្បៀងអាហារ​ និងបង្កើតសមត្ថភាព​ ផលិតដល់បងប្អូន​ ជនបទ​  មានសេដ្ឋកិច្ចល្អប្រសើរ​ នាចុងសប្ដាហ៍កន្លងទៅនេះ​ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ​ ដេីម្បីទីផ្សារកសិករ​ និងពាណិជ្ជូបនីយកម្មកសិកម្ម​ ហៅកាត់ថា​ សម្បត្តិ​ បាននិងកំពុងអនុវត្តនៅខេត្តបន្ទាយមានជ័យ​ ប៉ូលសេដ្ឋកិច្ចទី១​ បានស្ថាបនាផ្លូវបេតុងកៅស៊ូពីរជាន់ចំនួនពីរខ្សែប្រវែង​ 10,10គីឡូម៉ែត្រ  និងឃ្លាំងកន្លែងប្រមូលទិញមួយកន្លែងផងដែរ រួមមាន  ផ្លូវប្រវែង3,82គីឡូម៉ែត្រ​ ចាប់ពីផ្លូវ ជាតិលេខ៥​ ត្រង់ចំណុចភូមិគោកព្នៅឃុំបន្ទាយនាង​ ទៅដល់ភូមិពោធិ៍ពីរក្នុងឃុំរហាត់ទឹក​ ស្រុកមង្គលបូរី​ ត្រូវស្ថាបនាបេតុង​ ប្រវែង​ 2,53 គីឡូម៉ែត្រ​  និងកៅស៊ូពីរជាន់​ ប្រវែង1,28គីឡូម៉ែត្រ  និងកន្លែងឃ្លាំងប្រមូលទិញស្រូវមួយនៅមុខវត្ត  ត្រាង​ ជាប់ផ្លូវ។ ផ្លូវឈូក​ ស្ថាបនា​ ជាផ្លូវកៅស៊ូ ពីរជាន់ប្រវែង​ 6,28 ប្រាំបីគីឡូម៉ែត្រ តភ្ជាប់ពីផ្លូវលេខ​ 56  ត្រង់ចំណុចភូមិឈូក  សង្កាត់ម្កាក់  ក្រុងសិរីសោភ័ណ  ទៅដល់ ភូមិសូត្រមន្ត​ ឃុំបុស្បូវស្រុកព្រះនេត្រព្រះ​ និងប៉ូលទីពីរ​ នឹងអនុវត្តទៅឆ្នាំ2025 និងស្ថាបនាផ្លូវកៅស៊ូពីរជាន់ចំនួនប្រាំខ្សែប្រវែង38,3គីឡូម៉ែត្រ និងកន្លែងប្រមូលទិញមួយកន្លែងទៀត​ នៅក្នុងស្រុកព្រះនេត្រព្រះ​ ស្រុកថ្មពួក​ និងស្រុកស្វាយចេកនៅក្នុងខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថាគណៈប្រតិភូគម្រោងសម្បត្តិ​ និងប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទក៏បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ​ ដែលការសាងសង់ឃ្លាំង​  សម្រាប់ប្រមូលទិញស្រូវរបស់សហគមន៍និងបានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ឯកឧត្ដម​ ភួង​ សោភា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជាតិតំបន់និងជាប្រធានសម្របសម្រួលគម្រោងសម្បត្តិមានប្រសាសន៍ថា​ ការជួបសំណេះសំណាលជាមួយបងប្អូនក្នុងឱកាសនេះ​ គឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋលើកឡើងពីការស្ថាបនា​ របស់គម្រោង​ តេីមានផលប៉ះពាល់អ្វីខ្លះ​ ចំពោះដីឬក៏ របង​ តូបលក់ដូរក្បែរចិញ្ចើមផ្លូវរបស់បងប្អូន​ ដើម្បីជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំងពន់ពេកចំពោះការស្ថាបនាផ្លូវនិងការកសាងឃ្លាំងដាក់ស្រូវមួយកន្លែងនេះ។ លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្តបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងសម្បត្តិ​ ដែលបានជួយស្ថាបនាផ្លូវ​ និងឃ្លាំទិញស្រូវដែលសកម្មភាពនេះ​ សបញ្ជាក់ឲ្យឃើញថា​ បានចូលរួមចំណែក​ ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ កាត់បន្ថយភាពក្រីក្រ​ របស់បងប្អូនប្រជាពលរដ្ឋ​ តាមទីជនបទ​ ងាយស្រួលដឹកជញ្ជូនកសិផលផ្សេងៗ​ ហើយក៏សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាឲ្យបានគង់វង្សយូរអង្វែង​ លើសមិទ្ធផលដែលបានកើតឡើ​ង​ ចំពោះ​ការផលិតស្រូវសូមបងប្អូនយើងដែលប្រកបរបរកសិកម្ម​ ពិសេសការធ្វើស្រែបង្កើនរដូវ​ ធ្វើយ៉ាងណាសម្រិតសម្រាំងពូជស្រូវឲ្យបានល្អដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ។









Powered by Blogger.