នគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀនខុសច្បាប់


 



ខេត្តកំពង់ឆ្នាំង: ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤  អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា   កម្លាំងនគរបាលជំនាញ របស់ការិយាល័យគ្រឿងញៀន ដឹកនាំដោយលោកវេសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង និងស្រុកជលគិរី  បង្ក្រាប ករណីរក្សាទុកជួញដូរ  រួមគំនិត និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងភូមិសាស្រ្តក្រុង ស្រុក ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ស្រី ០១នាក់: +ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនបានចំនួន ០៧នាក់ ស្រី ០១នាក់ នៅចំណុចភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន ០៣កញ្ចប់ ម៉ូតូ ២គ្រឿង ទូរស័ព្ទ ០៦គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត



+ស្រុកជលគីរី ឃាត់ខ្លួនបានចំនួន ០២នាក់ ដកហូតវត្ថុតាងរួមមានថ្នាំញៀន ១កញ្ចប់តូច ដំបងឈើ ២កំណាត់ ដំបងប្ញស្សី ៣កំណាត់ ចំពោះករណីនេះជនសង្ស័យមានគា្នច្រើន ឈានដល់មានការតដៃជាមួយសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ចចំនួន ០៣នាក់ ទទួលរងរបួសថែមទៀតផង ។




Powered by Blogger.