នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោក ហុក គឹមធួន អនុប្រធានរាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រះរាំង និងលោកបៀវ ថានអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រះរាំងព្រមជាមួយអស់លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាស្រុកឃុំអភិបាលរងស្រុក មេបញ្ជាការមេបញ្ជាការរងកងឯកភាពមន្ទីរអង្គភាពពាក់ព័ន្ធបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈមនិងសំណូមពរមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននៃឃុំស្រះរាំងស្រុកមង្គលបូរី ក៏បានលើកឡើងដើម្បីឲ្យថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល មូលដ្ឋានស្រុកមន្ត្រីជំនាញ រកនូវដំណោះស្រាយជូន។ លោក ហុក គឹមហួន ដែលជាអនុប្រធានរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំស្រះរាំងបានមានប្រសាសន៍លើកឡើងថា ក្នុងគោលបំណងសំខាន់នៃវេទិកាក្នុងឱកាសនេះ គឺដើម្បីលើកកម្ពស់និងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល សកម្មភាពដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយម្យ៉ាងវិញទៀតដើម្បីស្វែងយល់អំពីជីវភាពរស់នៅ ដូចជាស្ដាប់នូវក្ដីកង្វល់សំណូមពរ និងសំណើរួមជាមួយបញ្ហានានា ហើយក៏ជាការផ្សារភ្ជាប់អំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណនិងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋត្រៀមនិងស្វែងរកការគាំទ្រចូលរួមដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ។ លោក ហុក គឹមធួន បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាពនៃការរីកចម្រើនរបស់ខេត្តក្រុងស្រុកឃុំសង្កាត់ រហូតដល់ថ្នាក់មូលដ្ឋានដែលទាំងនេះ រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងវិស័យផ្សេងៗជាច្រើន ទៀតពិសេសការផ្តល់សេវាសាធារណៈ នេះក៏ដោយសារតែការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយគតិបណ្ឌិត។ សូមបញ្ជាក់ផងដែរថា បញ្ហាប្រឈមនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហា មួយចំនួនត្រូវបានថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរឃុំ បានធ្វើការដោះស្រាយនិងបំភ្លឺជូនចំណែកបញ្ហាដែលនៅសេសសល់ នឹងធ្វើការដោះស្រាយជូនពួកគាត់នៅពេលក្រោយទៀត។
Post a Comment