កិច្ចប្រជុំអំពីវឌ្ឍនភាពការងារ ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការក្នុង វិស័យអប់រំ និងវិស័យសុខាភិបាល...!

 



បន្ទាយមានជ័យ÷  នៅព្រឹកថ្ងៃទី៦ខែ សីហាឆ្នាំ២០២៤ នេះ មន្ទីរមុខងារ សាធារណៈបានបើកកិច្ច ប្រជុំ ប្រជុំអំពីវឌ្ឍនភាពការងារ ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលប្រជុំធំនៃសាលាខេត្តបន្ទាយមានជ័យមានរៀបចំកិច្ច ក្រោមអធិបតិយភាព
ឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្ត និង ឯកឧត្តម យឹមសំណាងអភិបាលរង នឹងមានការ អញ្ជើញចូលរួម ពីសំណាក់អស់លោក លោកស្រី មន្ត្រីរាជការ អង្គភាព នៃមន្ទីរពាក់ព័ន្ធ ជុំវិញខេត្តជាច្រើនរូប។



   ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្ត ជម្រុញអោយ មន្ទីរទាំង៣ រួមមាន មន្ទីរមុខងារ សាធារណៈ
មន្ទីរសុខាភិបាល និងមន្ទីរ អបរំ  ជួយពន្លឿនកិច្ចការ
បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការចូលក្នុងប្រព័ន្ធអោយបានលឿនទៅតាមផែនការថ្នាក់ជាតិ ខណៈពេលដែលខេត្ត គេធំៗគេបានធ្វើច្រើនហើយ។




លោក នៅ ចំរើន ប្រធានមន្ទីរមុខងារសាធារណៈខេត្តបន្ទាយមានជ័យបានឡើងធ្វើបទបង្ហាញ ថា÷ក្រសួងមុខងារសាធារណៈ បានរៀបចំធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅតាមគ្រឹះស្ថានអប់រំមូលដ្ឋានមានបឋមសិក្សាសាធារណៈ មត្តេយសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសហគមន៍ និងអង្គភាពសុខាភិបាល
មូលដ្ឋានរួមមានប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ដំណើរការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យបន្តកិច្ចដំណើរការធ្វើបច្ចុប្បន្នភាពរហូតមកដល់ពេលនេះត្រូវបានចែកចេញ
ជា៣ដំណាក់កាល ដូចខាងក្រោម៖
ក. ដំណាក់កាលទី១ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈដឹកនាំដោយ ឯកឧត្តមឡុង សារឿន អគ្គនាយក បានរៀបចំការបណ្ដុះបណ្តាលចំនួន ពីរលើកជូនមន្ត្រីវិស័យ អប់រំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ និងមន្ត្រីវិស័យសុខាភិបាល នៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៤ ។
បន្ទាប់ពី បានការផ្តល់ការបណ្ដុះបណ្តាល ក្រុមការងារ
បច្ចេកទេស បានតម្រូវឱ្យសិក្ខាកាមទាំងអស់ ដោនឡោត App Camdigkey និងចុះឈ្មោះដើម្បីចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស HRP.MCS គ្រប់គ្រង់ដោយក្រសួងមុខងារសាធារណៈ ប៉ុន្តែការបង្កើត App Camdigikey បានបង្កលក្ខ
ណៈស្មុគស្មាញ និងមានផលវិបាកសម្រាប់សិក្ខាកាម។
លទ្ធផលការងារសម្រេចបានកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាពអប់រំមូលដ្ឋាន និង លោក លោកស្រីប្រធាន អនុប្រធានអង្គ
ភាពសុខាភិបាលមូលដ្ឋាន ជាលទ្ធផលសម្រេចបានគិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ មានដូចខាងក្រោមៈវិស័យអប់រំ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន និងទិន្នន័យមន្ត្រីសម្រេចបាន ៣១១/៤២១សាលា ស្មើនិង ៧៣.៦០%។វិស័យអប់រំ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន និងទិន្នន័យមន្ត្រីសម្រេចបាន ០/៧៦ អង្គភាព ស្មើនិ ០% ប្រព័ន្ធបើកដំណើការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ដោយសារប្រព័ន្ធមានភាពស្មុគស្មាញការផ្តល់សិទ្ធចូលប្រព័ន្ធមានភាពតឹងរឹង។
ជាដំណោះស្រាយក្រុមការងារមន្ទីរមុខងារសាធារណៈបានចុះផ្តល់បទបង្ហាញជូនលោក លោកស្រី ប្រធាន អនុប្រធាន អង្គភាពអប់រំមូលដ្ឋាន និងលោក លោកស្រីប្រធាន អនុប្រធានអង្គភាពសុខាភិបាលមូលដ្ឋាន នៃក្រុង ស្រុកទាំង ៩ក្រុមការងារបានទំនាក់ទំនង ជាមួយលោក លោកស្រី ប្រធានអនុប្រធាន អង្គភាពអប់រំមូលដ្ឋាន និងលោក លោកស្រីប្រធានអនុប្រធានអង្គភាពសុខាភិបាលមូលដ្ឋាន ដោយផ្ទាល់ដើម្បីដោះ
ស្រាយបញ្ហានៅមន្ទីរដោយផ្ទាល់ និងបន្តចុះតាមក្រុង ស្រុក ក្នុងករណីចាំបាច់។
ជុំវិញ បញ្ហា នេះ លោក ឈូប៊ុនរឿង ប្រធាន មន្ទីរ អបរំ
យុវជន និងកីឡាខេត្ត បានមានចំណាប់អារម្មណ៍ថា ការការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នេះគឺសំខាន់បំផុត ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់និងមានអ៊ីនធឺណិតផងដែរ។
ជាចុងបញ្ចប់ឯកឧត្តមយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យបានផ្ដាំផ្ញើឱ្យមន្ត្រីនៃមន្ទីរសុខាភិបាលក៏ដូចជាមន្ទីរអប់រំត្រូវពន្លឿនអំពីវឌ្ឍនភាពការងារ ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលអោយបានឲ្យបានទាន់ពេលវេលា។








Powered by Blogger.