ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្ណបណ្តុះបណ្តាលស្តីពីជំនាញDNA ដល់កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និងប៉ៃលិន៖
(បាត់ដំបង)នៅព្រឹកថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុងចាន់ ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញចូលរួមពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញDNA ដល់កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និងប៉ៃលិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯកអនុប្រធានសេនាធិការ លោកប្រធាន លោកអនុប្រធាននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ លោកអនុប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ លោកព្រះរាជអាជ្ញារង លោក លោកស្រីឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុក ទាំង១៤ និងសិក្ខាកាមជាច្រើនផងដែរ៕
Post a Comment