ពិធី ផ្សព្វផ្សាយស្តីពីការ អនុវត្តរបបប សន្តិសុខសង្គម ផ្នែកងែទាំសុខភាព តាមរបប ភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុក សមាជិក ប.ស.ស ជាមន្ត្រី សាធារណ:នឹងកម្មវិធីបណ្តុះបណ្តាលជំនាញនឹងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនឹងគ្រួសារងាយរងហានីភ័យ...!




បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៤នេះឯកឧត្ដម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី បើកពីធីផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ជាមន្រ្តីសាធារណៈ និង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ធ្វើឡើងនៅក្នុងសាលប្រជុំនៃសាលាខេត្ត បន្ទាយមានជ័យ។

កម្មវិធីនេះដែរក៏មានការអញ្ជើញ ចូលរួមពីសំំណាក់ ឯកឧត្តមលោកជំទាវជាអភិបាល អភិបាលរងខេត្ត អស់លោកលោកស្រីជាប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធកងកម្លាំងទាំង៣ មន្ត្រីរាជការ លោកអភិបាល អភិបាលរងក្រុងស្រុក លោកមេឃុំ ចៅសង្កាត់និងមេភូមិលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋចូលរួមយ៉ាងកុះករ។



សូមបញ្ជាក់ថា៖ ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយខាងលើនេះ គឺដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបង្កើនឱកាសឱ្យទទួលបានការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើនជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ ដែលនេះជាការងារអាទិភាពដ៏សំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអនុវត្តសម្រេចឱ្យបាននូវលទ្ធផលល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ស្របទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។








Powered by Blogger.