តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជនមានជីវភាពខ្វះខាត

 



(បន្ទាយមានជ័យ)ដោយមើលឃើញនូវការលំបាករបស់អតីតយុទ្ធជនដែលធ្លាប់មានស្នាដៃចំពោះជាតិមាតុភូមិម្នាក់ដែលមានវ័យ៧០ឆ្នាំទៅហើយហើយត្រូវទទួលរ៉ាប់រងចិញ្ចឹមម្ដាយចាស់ជរាថែមទៀតនោះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំងលោក វរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង ដឹកនាំក្រុមការងារ នាំយកអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី រួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា មួយចំនួន ចុះសួរសុខទុក្ខអតីតយុទ្ធជនក្រីក្រឈ្មោះ យ៉ែម ធំ  អាយុ ៧១ ឆ្នាំ ដែលមានម្តាយចាស់ជរាត្រូវចិញ្ចឹមថែរក្សា រស់នៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។



លោកវរសេនីយ៍ឯក មេបញ្ជាការរង  បានពាំនាំ ការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងជូនពរចំពោះអតីតយុទ្ធជនដែលធ្លាប់មានស្នាដៃចំពោះជាតិមាតុភូមិ សូមមានសុខភាពល្អ អាយុយុឺនយូរ ដើម្បីជាម្លប់ដល់កូនចៅ៕








Powered by Blogger.