វេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត សង្កាត់​អូរជ្រៅ​ ...!

 



(បន្ទាយមានជ័យ​): នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី០១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាព​ វេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត សង្កាត់​អូរជ្រៅ​ ដោយមានការអញ្ជេីញចូលរួមពីលោក-លោកស្រី​ ក្រុមការងារចុះមូលដ្ឋាន​ លោកចៅសង្កាត់​ រួមនឹងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន២២៩នាក់ ដែលប្រារព្ធ​ធ្វើឡើង​នៅភោជនីយដ្ឋាន ប៊ូ សោភ័ណ ក្រុងប៉ោយប៉ែត។


     មានប្រសាសន៍​នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ក្រុមការងាររាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ​ បានបញ្ជាក់ថា​ ការរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានគោលបំណង និងសំណូមពរ សំខាន់ៗ៣រួមមាន​៖​ ១-លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ ២-ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រនិងការចូលរួមអនុវត្ត។​ ៣-ដោះស្រាយ និងបូកសរុបសំណើរ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋានដើម្បីកំណត់អំពីវិធានការដោះស្រាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។


     ជាមួយគ្នានោះលោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម​ សូមលើកឡើងនូវបញ្ហាប្រឈមនានា​ ដែលបងប្អូនប្រជាពលរដ្ឋបានជួបបញ្ហានៅមូលដ្ឋាន​ ដើម្បីធ្វើការលេីកយកមកដោះស្រាយនៅចំពោះមុខ។ តែបើក្នុងករណីដោះស្រាយចំពោះមុខមិនបាន ក្រុមការងារនិងលេីកនូវសំណេីរ​ សំណូមពរ​របស់បងប្អូនប្រជាពលរដ្ឋ​ ជូនដល់ថ្នាក់ដឹកនាំ​ដើម្បីប្រជុំធ្វើការដោះស្រាយបន្ត​៕




Powered by Blogger.