កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ថ្មដា សសហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគបាលស្រុកវាលវែង ចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន និងឃាត់ខ្លួនបានជនសង្ស័យ ០២នាក់

 


(ពោធិសាត់)នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥: ៥៣ នាទីកម្លាំងប៉ុស្តិ៍ថ្មដា សហការណ៍ជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគបាលស្រុកវាលវែង បង្រ្កាបករណី រក្សាទុក ជួញដូរ ចាត់ចែងឲ្យប្រើប្រាស់នូវសារធាតុញៀន និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភ្នំត្រង៉ោល ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា

ឃាត់ខ្លួនជនសង្ស័យ ០២​ នាក់
១-មោះ ច្រឹក ឌឿន ហៅ បឿក ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិឯកភាព ឃុំថ្មដា
២-ឈ្មោះ ជា គឹមធី ហៅ សុីង ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅបច្ចុប្បន្ន ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ (ម្ចាស់វត្ថុតាង)​ ។

វត្ថុតាងដកហូតពីជនសង្ស័យរួមមាន
១-​ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ០១ កញ្ចប់ ទម្ងន់សាច់ថ្នាំសុទ្ធ ១៩,២៩​ ក្រាម​
២-ទូរស័ព្ទដៃម៉ាក oppo ពណ៌ខៀវ​ ០១​ គ្រឿង​

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុក វាលវែង ដើម្បីធ្វើការបន្តតាមនីតិវិធីច្បាប់ ។





Powered by Blogger.