ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រេីប្រាស់ រក្សាទុក និង​ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន

 


(ពោធិសាត់)នៅថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង២០នាទី កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជា​មួយ​កម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋបាលស្នាមព្រះ​ នៃអធិការដ្ឋាននគរបាលស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ដោយមានការសម្របសម្រួលនិតិវិធីដឹកនាំពីលោក ប៊ុង តាំងទី ​ព្រះរាជអាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅផ្ទះរបស់ជនសង្ស័យឈ្មោះ​ ងួន​ ដារ៉ា​ ស្ថិតនៅភូមិ​អន្លង់មាន​ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។​



ជនសង្ស័យដែរបានឃាត់ខ្លួន
១-ឈ្មោះ ងួន​ ដារ៉ា  ភេទប្រុស​ អាយុ៣២ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ រស់​ភូមិ​អន្លង់មាន​ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ​(ជាមុខសញ្ញាជួញដូរសារធាតុញៀន)

វត្ថុតាងចាប់យកបានរួមមាន​:
១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន​០២​កញ្ចប់ធំ​ (សាច់ថ្នាំ​សុទ្ធ​ទម្ងន់​  ១៣ក្រាម​)
២-កូនថង់ច្រក​ថ្នាំញៀន មួយចំនួន​ធំ
៣-ប្រដាប់ជក់មួយ​កំ​ប្លេ
៤-ដែកកេះ​ ចំនួន០២ដេីម
៥-អំពូល​សម្រាប់ជក់​ថ្នាំញៀន​ ០១
៦-​ប្រដាប់ចូក​រំលែកថ្នាំញៀន ចំ​នួន​០២(​ដែក​០ និងទូរយោ០១)
៧-​ទូរស័ព្ទ​ ចំនួន​០១គ្រឿង
៨-​កូន​កាំបិត​ ចំនួន​០១ដេីម
៩-លុយខ្មែរ​ ចំនួន៧៥៥០០០រៀល
១០-ម៉ូតូ​ ចំនួន​០១គ្រឿង​ ម៉ាក​ Suzuki​ Smash V ពណ៌ខ្មៅលាយ​ ក្រហម
១១-កាបូប​លុយ​ ចំនួន​០១
១២-កូនកាបូប​ ពណ៌​ផ្កាឈូក​សម្រាប់ដាក់ថ្នាំ​ញៀន​ចំនួន​មួយ
១៣​-កំប៉ុង​ហ្គាសក្បាល់បាញ់ចំនួន០១

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការនិតិវិធី​




Powered by Blogger.