លោក ឡាយ ឈុនហួ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជា (ឧកញ៉ា)។
ខ្ញុំបាទសូមចូលរួមអបអរសាទរដល់ ឧកញ៉ាឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សុីធីរ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»
ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នេះ ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត ដោយមិនខ្លាចនឿយហត់របស់ឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
ក្នុងនោះផងដែរខ្ញុំសូមប្រសិទ្ធពរជ័យសិរីមង្គលនិង កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ឧកញ៉ា ឡាយ ឈុនហួ និងក្រុមគ្រួសារ ជួបតែសេចក្ដីសុខសុភមង្គលនិងសុភាពល្អ និងជោគជ័យការងារគ្រប់ភារកិច្ច៕
Post a Comment