ព្រោះតែរឿងប្រច័ណ្ឌច្របាច់កសម្លាប់សង្សារនៅក្នុងបន្ទប់ជួលនៃក្រុងភ្នំពេញរត់គេចខ្លួនមកខេត្តសៀមរាបត្រូវបានសមត្ថកិច្ចឃាត់ខ្លួន...!


 

ខេត្តសៀមរាប៖ពិតជាឈាមស្រែកស្បែកហៅមែនទីបំផុតឃាតករដែលច្របាច់កសម្លាប់សង្សារខ្លួន

កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញរួចរត់មកសម្ងំលាក់ខ្លួននៅខេត្តសៀមរាបត្រូវបានសមត្ថកិច្ចយើងក្របួលជាប់ហើយ។



លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការ ជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តសៀមរាប កំណត់បានទីតាំងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួន នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។




ជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ និងទីលំនៅកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយឡែកជ..នរ..ងគ្រោះ..ឈ្មោះ សួន មករា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ។



ជនសង្ស័យបានសារភាពថា មូលហេតុ ដែលខ្លួនច្របាច់កសម្លាប់នារីដែលជាសង្សា ព្រោះតែរឿងប្រច័ណ្ឌ។នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនដៃដល់ជូននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕




Powered by Blogger.