ភ្នាក់ងារទេសចរបានប្រគល់ទូរសព្ទជូនភ្ញៀវទេសចរវិញបន្ទាប់ពីភ្លេចនៅតាមប្រាសាទ

 



សៀមរាប÷នេះជាគំរូដ៏ល្អ សូមបន្តធ្វើទង្វើនេះបន្តទៅទៀត នៅពេលដែល រើសបានឬប្រទះឃើញរបស់របរ ភ្ញៀវជ្រុះឬភ្លេចនៅតាមប្រាសាទភ្នាក់ងារទេសចរណ៍ត្រូវតែរើសមករក្សាទុកដើម្បីប្រគល់ទូរសព្ទជូនភ្ញៀវទេសចរវិញ។




នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រុមភ្នាក់ងារទេសចរប្រចាំតាមគោលដៅប្រាសាទ បានប្រទះឃើញ និងប្រគល់ទូរសព្ទ ជូនភ្ញៀវទេសចរវិញ បន្ទាប់ពីពួកគេបានភ្លេចកំឡុងពេលចូលទស្សនា នៅក្នុងបរិវេណប្រាសាទ។ 


ករណីទី១ កើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវេលាម៉ោង៣៖៣៩នាទី ក្រុមការងារភ្នាក់ងារទេសចរប្រាសាទអង្គរវត្ត បានប្រទះឃើញទូរសព្ទដៃ១គ្រឿងម៉ាក Vivo ពណ៌ខ្មៅ នៅចំណុចមាត់ស្រះទឹកខាងលិចឆៀងខាងជើង ចំណុចព្រះរយព្រះពាន់។ មួយសន្ទុះក្រោយមក​ម្ចាស់ទូរសព្ទដៃខាងលើ បានត្រលប់មករកវិញ ក្រុមការងារក៏បាន​ប្រគល់ជូនគាត់វិញភ្លាមៗតែម្តង។




ករណីទី២ នាវេលាម៉ោង ០៥៖១៣នាទី មានភ្ញៀវជាតិម្នាក់ បានរើសបានទូរសព្ទដៃ១គ្រឿង ម៉ាក SAMSUNG នៅប្រាសាទនាគព័ន្ធ និងបានយកមកប្រគល់ជូនភ្នាក់ងារទេសចរ ដើម្បីស្វែងរកម្ចាស់ដើមមកទទួលវិញផងដែរ។ លុះដល់ម៉ោង០៥៖២៦នាទី  ម្ចាស់ទូរសព្ទដៃបានត្រលប់មករកវិញ ក្រុមភ្នាក់ងារទេសចរសហការជាមួយភ្នាក់ងារសណ្តាប់ធ្នាប់ បានប្រគល់ជូនម្ចាស់វិញផងដែរ៕





Powered by Blogger.