កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...

 ហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្ត។


(បន្ទាយមានជ័យ): នៅវេលាម៉ោង០១និង៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ពេលល្បាតទៅដល់ចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញមុខសញ្ញាម្នាក់ ឈ្មោះ ណាឡុងសាក់ ផឹមផា ហៅបាំ ភេទប្រុស ឣាយុ២៨ឆ្នាំ ជនជាតិថៃ   ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានហៅមកសួរនាំ ហើយធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០១ថង់ធំ ហើយធ្វើការឃាត់ខ្លួននាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
​​    

 លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យក្រោយពីសមត្ថកិច្ចជំនាញសួរនាំរួចបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនដែលសមត្ថកិច្ចដកហូតបានមករក្សាទុក និងលក់ដូរបន្ត និងសម្រាប់ប្រើប្រាស់ខ្លួនឯងផងដែរ។
   

 លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ បានបញ្ជាក់ទៀតថា​ ដោយទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ លោកបានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តផង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន    លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីបញ្ចប់ការស៊ើបឣង្កេតបញ្ជាក់ឱ្យឃើញថា តាមចម្លើយសារភាពរបស់ជនសង្ស័យ និងការចាប់យកវត្ថុតាង ឃើញថាមានភាពស៊ីសង្វាក់គ្នាបង្ហាញពិតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ដែលឣាចឱ្យយើងសន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ ណាឡុងសាក់ ផឹមផា ហៅបាំ ភេទប្រុស ឣាយុ២៨ឆ្នាំ ជនជាតិថៃ គឺពិតជាបានប្រព្រឹត្តឣំពើរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងពិតប្រាកដ។
   

បច្ចុប្បន្ន ជនសង្ស័យរូបនេះ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕
Powered by Blogger.