ក្មេងទំនើងប្រហែល១០នាក់ធ្វើសកម្មភាពកាប់ទៅលើអ្នកដទៃអោយរងរបួសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០២នាក់នឹងកំពុងស្រាវជ្រាវចាប់បន្ត..!

 


ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង ០០និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ នេះ១នគរបាល ស្រុកមោងឬស្សីធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងចំណោមជាង១០នាក់ដែលជាបក្ខពួកកំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពកាប់ទៅលើភាគីម្ខាងអោយរងរបួសធ្ងន់នៅចំណុចក្នុងវត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។


សមត្ថកិច្ចបានឱ្យដឹងថា ៖ ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមមាន ៖ 

ទី១-ឈ្មោះ ព្រួញ រតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើចំការ ។

ទី២-ឈ្មោះ គ្រឿម មិថុនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ ទាំងពីរនាក់មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យទាំង០២នាក់ខាងលើ ក្នុងចំណោមបក្សពួកប្រហែល១០នាក់ កាលពីវេលាម៉ោង ២២និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចអនុវិទ្យាល័យមោង ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ពួកគេប្រដាប់ដោយដាវសាំម៉ារ៉ៃ និង កាំបិត បានធ្វើ សកម្មភាពកាប់ទៅលើជនរងគ្រោះមួយក្រុមផ្សេងទៀតមានគ្នាប្រហែល១០នាក់ ខណៈ ពេលដែលទៅមើលការប្រគំតន្ត្រី បណ្តាលឲ្យជនរងគ្រោះឈ្មោះ វាសនា វណ្ណះ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អោយរងរបួសត្រង់ប្រអប់ជើង និងក្បាលជង្គង់ខាងឆ្វេង។


ឃាត់ខ្លួនជនសង្ស័យ០២នាក់ខាងលើនេះដែរ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ ,កាំបិតកាចែត ចំនួន០១ដើម ,ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងម៉ូតូចំនួន០៥គ្រឿង។

ក្រោយពីឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕








Powered by Blogger.