យាយប្រើកំប៉ុងហ្គាសចាស់កំដៅសម្លរផ្ទុះ បណ្តាលឲ្យរងរបួស ៣នាក់ត្រូវបានគេបញ្ជូនទៅពេទ្យទាំងយាយទាំងចៅ..!

 

(បន្ទាយមានជ័យ) ស្រ្តីវ័យចំណាស់ម្នាក់ និងក្មេងប្រុសស្រី២នាក់ដែលត្រូវជាចៅបានរងរបួសធ្ងន់និងស្រាល បណ្តាលមកពី ប្រើ កំប្រើកំប៉ុង ហ្គាស ចាស់  ធ្វើម្ហូប  ( កម្ដៅម្ហូប)បណ្តាលឲ្យផ្ទុះ ខណៈពួកគាត់នៅក្បែរចង្រ្កាន ហ្គាសក៏ត្រូវបានអណ្តាតភ្លើងឆាបឆេះរលាករងរបួសតែម្តង។ដែលហេតុការណ៍នេះបានកើតឡើងកាលពីកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១  ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។




ប្រភពព័ត៌មានបានឲ្យដឹងថា៖ ស្ត្រីរងគ្រោះមានឈ្មោះ នៅ អាត់ ភេទស្រី អាយុ៦២ឆ្នាំ រងរបួសចំថ្ងាស់ខាងស្តាំ និងដៃសងខាង,កុមារីឈ្មោះ ផាត់ សុខលីន អាយុ១០ឆ្នាំ រងរបួស ពេញផ្ទៃមុខ ដៃនិងជើងទាំងសងខាង អ្នកទាំង២ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ចំណែកឯកុមារាឈ្មោះ អុក សំណាង អាយុ៤ឆ្នាំ រងរបួសធ្ងន់ត្រូវពោះ បានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ស្ត្រីជាយាយនិងចៅប្រុស ចៅស្រី រស់នៅក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


ក្រោយទទួលបានដំណឹងនេះភ្លាមអាជ្ញាធរក្រុងសិរីសោភ័ណលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក អុឹម សុភារៈ អភិបាលរងក្រុង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន៤០មុឺនរៀលទៅឧបត្ថម្ភជូនផងដែរ។


ទោះជាយ៉ាងណាជុំវិញ ករណីផ្ទុះហ្គាសខាងលើកនេះគឺជាមេរៀន១សម្រាប់ អោយ បងប្អូន ប្រជាពលរដ្ឋ មានការ ប្រុងប្រយ័ត្ន អោយបានខ្ពស់ ក្នុងការប្រើប្រាស់ ចង្ក្រានហ្គាស ត្រូវពិនិត្យមើលកំប៉ុងហ្គាសផងមិនត្រូវប្រើ កំប៉ុងចាស់ ខ្លាំងពេកនោះទេ ដែលអាច

បង្ករជាគ្រោះថ្នាក់បាន ១វិញទៀត ពេលបើកប្រើប្រាស់រួចត្រូវបិទ វិញផងឬមុនចេញពីផ្ទះត្រូវពិនិត្យមើលនឹងទុកដាក់អោយបានត្រឹមត្រូវនៅកន្លែងដែលមានសុវត្ថិភាព៕







Powered by Blogger.