កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណី លួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន​ទៅកាន់តុលាការ




 


  (បន្ទាយមានជ័យ​)​÷ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ ធួន វិសាល ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នៅវេលាម៉ោង០៧និង០០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់



 ១-ឈ្មោះ​ ឡេង សក្កា (ហៅសាក់)​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បនស្នាក់នៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,២.ឈ្មោះ​ ហេវ សៀវហូវ​ (បៀក) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន សង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,៣.ឈ្មោះ​ សាំ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិខ្លាកូនចាស់ សង្កាត់កំពង់ចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន​បាត់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​ 



    លោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានឱ្យដឹងថា​ កាលពីវេលាកេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ​ បន្ទាយមានជ័យ 1V-2472 ចំនួន០១គ្រឿង ឌុបប្រពន្ធមកពីផ្សារ និងបានទុកម៉ូតូនៅមុខបន្ទប់ជួលដែលរូបខ្លួនស្នាក់នៅចំណុចខាងលេី​ រួចហូបបាយជាមួយប្រពន្ធកូន​ ហេីយសម្រាកលង់លក់ លុះដល់វេលាម៉ោង១៥និង០០នាទី ថ្ងៃដដែល ពេលចេញពីបន្ទប់ស្រាប់តែបាត់ម៉ូតូ​ និងបានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានដឹកនាំ​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះស្រាវជ្រាវ​ រហូតកំណត់មុខសញ្ញា​ និងបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត វេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់​ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន​បាត់ និងបានចាប់យកវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ​ បន្ទាយមានជ័យ 1V-2472 ចំនួន០១គ្រឿង(ប្រគល់ជូនជនរងគ្រោះវិញ),២.ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1AH-0240 ចំនួន០១គ្រឿង(មធ្យោបាយប្រព្រឹត្តបទល្មេីស)​ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ព្រមទាំងធ្វើតេស្តទឹកនោម លើជនសង្ស័យទាំង០៣នាក់ ឃើញមានសារធាតុញៀន។ 

Powered by Blogger.