សមត្ថកិច្ចឃាត់ខ្លួនមនុស្ស០៨នាក់ក្នុងនោះមានខ្មែរ០២នាក់ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា


 

ខេត្តក្រចេះ៖​ ជនជាតិចិនចំនួន​ ០៦នាក់​និងខ្មែរ​ ០២នាក់ ធ្វើដំណើរតាមរថយន្ត lexus​ ៤៧០មួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន​ និងបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ។ ករណីនាំមនុស្សឆ្លងដែនជនជាតិចិន ខាងលើនេះត្រូវបានកម្លាំងអធិការដ្ឋានស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ ធ្វើការចាប់ឃាត់បាន ខណៈកំពុងធ្វើដំណើតាមរថយន្ត lexus ៤៧០ពណ៌ស្ករស្លាកលេខភ្នំពេញ២G.៤៦៩៧ មួយគ្រឿង កាលពីវេលាម៉ោង ៩:០០នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នៅចំណុច ភូមិចាត្នោល ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពត៌មានឲ្យដឹងថា រថយន្ត lexus ៤៧០ ពណ៌ស្ករ ដឹកក្រុមជនជាតិចិនខាងលើ ត្រូវបានគេសង្ស័យថា គឺដឹកមនុស្សឆ្លងដែនខុសច្បាប់ចេញពីទឹកដីប្រទេសឡាវ ហើយបានឆ្លងតាមទូកមកទឹកដីខ្មែរ ដោយមានមេខ្យល់ជាជនជាតិខ្មែរចំនួនពីរនាក់ចាំទទួលដឹកពីព្រំប្រទល់ប្រទេសឡាវដឹកមកកម្ពុជា​ ដើម្បីយកទៅខេត្តព្រះសីហនុ។

ប្រភពបន្តថា រថយន្តដឹកក្រុមជនជាតិចិនមកដល់ចំណុចទឹកដីអូរគ្រៀង ក៍បានបែកការដោយសារតែរថយន្តនេះជាមុខសញ្ញាធ្លាប់ដឹកជន ជាតិចិនខុសច្បាប់កាលពីពេលកន្លងទៅ ក្រោយពីដឹងព័ត៌មានបែបនេះ កម្លាំងសមត្ថកិច្ចក៏បើករថយន្តតាមក្រោយ រថយន្ត llexus៤៧០  ធ្វើឲ្យអ្នកបើកបររថយន្តដឹកជនជាតិចិននោះភ័យ ក៏បើករត់គេចចេញពីផ្លូវជាតិ០៧ ចូលមកតាមមាត់ទន្លេវិញ ហើយព្យាយាមបើករត់គេច ដោយសភាពការណ៍មិនស្រួលក៏បានចតរថយន្តទុកចោល រីឯជនជាតិចិន​ និងមេខ្យល់ខ្មែរពីរនាក់នោះក៏បាននាំគ្នារត់គេច តែទោះជាយ៉ាងណាសមត្ថកិច្ចសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលសណ្ដាន់​ និងប្រជាការពារភូមិក៏ចាប់ជនបានទាំងអស់នោះបានវិញ។លោក វរៈសេនីយ៍ឯក ជ្រិន សុធា​ អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ក្រោយចាប់ខ្លួនបានក្រុមជនជាតិចិនទាំងនោះត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះរួចរាល់ហើយ។

ដោយឡែក លោកឧត្តមសេនីយទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ក្រចេះ ក៏បានឲ្យដឹងដែរថា ឥឡូវនេះកម្លាំងជំនាញកំពុងតែបន្តធ្វើការសាកសួរនៅឡើយ ដើម្បីបន្តចាត់ការទៅតាមតិវិធីច្បាប់៕








Powered by Blogger.