ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ទៅរាវលៀសជាមួយនឹងក្មេងដទៃ ៤ នាក់ទៀតតែអកុសលរអិលជើងធ្លាក់ទៅរណ្ដៅជ្រៅបណ្ដាលឱ្យលង់ទឹកស្លាប់...!

 


បន្ទាយមានជ័យ÷ក្មេងប្រុសសិស្សសាលាអាយុ ១២ ឆ្នាំម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអធម្មគណៈដែលរូបគេនឹងមិត្តភក្កិចំនួន ៤ នាក់ទៀតបាននាំគ្នាចុះរាវលៀសនៅអាងតាឆាយជាមួយគ្នាស្រាប់តែជនរងគ្រោះរអិលជើងធ្លាក់ទៅរណ្ដៅទឹកជ្រៅក៏បានលង់ទឹកស្លាប់តែម្ដង...។


សមត្ថកិច្ចបានឲ្យដឹងថា÷នៅវេលាម៉ោង ១៤នឹង៣០នាទីថ្ងៃទី២១ខែមេសាឆ្នាំ២០២៤ មានករណី លង់ទឹកស្លាប់ នៅចំណុចអាងតាឆាយ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កុមារារងគ្រោះមានឈ្មោះ វឿន សារ៉ាត់ ហៅ ថេប ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ។




   - តាមការបំភ្លឺ របស់ឈ្មោះ សុខ ភ័ក្រ ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាម្តាយមីង បានប្រាប់ថា នៅម៉ោង ១១ កូនរបស់គាត់ និងក្មួយរបស់គាត់មានគ្នា៥នាក់  បាននាំគ្នាទៅរាវលៀសនៅអាងតាឆាយ ដោយបាត់កូនយូពេកនៅម៉ោង ១៣និង១០នាទី  គាត់ និងម្តាយបានជិះម៉ូតូទៅរក នឹងបាននៅរាវលៀសជាមួយគ្នារហូតដល់ម៉ោង ១៤និង៣០នាទី ទើបក្មួយរបស់គាត់ ឈ្មោះ វឿន សារ៉ាត់ បានរអិលជើងធ្លាក់ទៅរណ្តៅជ្រៅ ជាមួយកូនរបស់គាត់ឈ្មោះ ចិត្រ សុភា ភេទស្រី អាយុ ១៤ឆ្នាំ  តែកូនរបស់គាត់បានស្ទុះហែលមកច្រាំងផុត នៅសល់តែឈ្មោះ វឿន សារ៉ាត់ ពុំចេះហែលទឹកបណ្តាលអោយលិចចូលទៅក្នុងទឹក ដោយគាត់នៅឆ្ងាយទៅជួយ ពុំទាន់ក្រោយមកក៏បានទៅហៅ ឱពុករបស់សព ឲ្យមកជួយរាវរក ឃើញហើយស្រង់មកលើគោក និងបានបញ្ជូនទៅសង្គោះនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក ។

   តែមិនអាចសង្គ្រោះបានដោយពេលទៅដល់ លោកគ្រូពេទ្យបានបញ្ជាក់ថា សពពិតជាបានស្លាប់ដោយសារលង់ទឹក ហើយស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ រួចហើយឪពុកម្ដាយសពក៏បានបញ្ជូនកូនត្រឡប់ទៅផ្ទះវិញ។



ទោះជាយ៉ាងណាក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ផ្ទះសពហើយបានធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មឡើយហើយបញ្ជាក់ថាសាកសពនេះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន។

នឹងបានស្នើសុំប្រគល់សពទៅឲ្យសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។


Powered by Blogger.