កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់!

 


កំពត៖ ដោយបានការអនុញ្ញាតពី លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត  និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:០៥នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃពក ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។



សមត្ថកិច្ច បានបញ្ជាក់ថា-ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់មានឈ្មោះដូចខាងក្រោម៖

១. ឈ្មោះ ជាន់ ថុនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរកណ្តោល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ (ជួញដូរគ្រឿញៀន)

២. ឈ្មោះ សាង ផលិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរកណ្តាល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។(ជួញដូរគ្រឿងញៀន) លុះនៅវេលាម៉ោង ១២:២៥នាទី កម្លាំងបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតនៅចំណុចភូមិទួលខ្ពស់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។

៣. ឈ្មោះ  លី ថាញ់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលខ្ពស់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។(ជួញដូរគ្រឿងញៀន)

+វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន០៣កញ្ចប់(១កញ្ចប់ធំ២កញ្ចប់តូច)ទម្ងន់៤,២៩ក្រាមថ្លឹងទាំងសំបក់

ថង់ ម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទចំនួន០៣គ្រឿង។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសដើម្បីបន្តតាមនីតិវិធី។



Powered by Blogger.