យាយបើកម៉ូតូTODAYដឹកចៅ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកបង្កឲ្យរបួសធ្ងន់ស្រាល៤នាក់នៅក្នុងក្រុងប៉ោយប៉ែត...!

 

បន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាលក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ យាយបើកម៉ូតូTODAYដឹកចៅត្រឡប់មកពីលក់ស្ករគ្រាប់វិញ  ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកដែល ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាតុឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខស្រះសួគ៍ ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។




  អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ ពេលកើតហេតុ គេឃើញម៉ូតូម៉ាកTODAY មួយគ្រឿង គ្មានស្លាកលេខ បើកបរដោយយាយម្នាក់ដឹកចៅប្រុស ចៅស្រី២នាក់ អាយុ៦ទៅ៧ឆ្នាំ ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូម៉ាកឌ្រីមពាក់ផ្លាកលេខ (ប.មានជ័យ 1W-3155) បើកបរពីកើតទៅលិចដោយបុរសម្នាក់ក្នុងល្បឿនលឿន បណ្តាលឲ្យបុកពេញទំហឹង បង្កឲ្យលោកយាយបាក់កដៃឆ្វេង ចៅប្រុសស្រីរបួសក្បាលដៃជើងដងខ្លួនរងរបួសធ្ងន់ ចំណែកបុរសភាគីម្ខាងទៀតរងរបួសស្រាល។




ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតចុះមកវាស់វែង យកម៉ូតូទាំងពីរទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តក្រុមសង្គ្រោះបឋមរបស់លោក នួននី កាដា ក្រុងប៉ោយប៉ែត យករថយន្ដដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត៕





Powered by Blogger.