លោកវរសេនីយ៍ទោ ជា លាងហៃ មេបញ្ជាការរង ដឹកនាំកម្លាំងអន្តរាគនមន៍ នៃវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៩១១ ចេញធ្វើការល្បាតចល័ត ត្រួពិនិត្យ លើដងផ្លូវតាមទីប្រជុំជន បង្កាទប់ស្កាត់រាល់មានបទល្មើសគ្រប់ប្រភេទ នៅក្នុងក្រុងប៉ោយប៉ែត!!!


 

បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង ០២នឹង០០ នាទីយប់ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤។

 
លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានឱ្យដឹងថា កម្លាំងអន្តរាគនមន៍នៃអង្គភាព វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចំនួន ១០ នាក់ប្រដាប់ដោយអាវុធ   មធ្យោបាយ ដោយរថយន្ត ១ គ្រឿង  ដឹកនាំដោយ
លោកវរសេនីយ៍ទោ  ជា  លាងហៃ  មេបញ្ជាការរង  នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចុះធ្វើការ ចេញល្បាតចល័តរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមទីប្រជុំជន ក្នុងភូមិសាស្ត្រ
ក្រុងប៉ោប៉ែត ។











លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជាក់ថា កម្លាំងអន្តរាគមន៍ចេញល្បាតចល័តត្រួតពិនិត្យ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បង្កាទប់ស្កាត់រាល់មានបទល្មើសកើតឡើងជាយថាហេតុ ជាពិសេសបង្ក្រាបក្មេងទំនើងអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច កម្លាំងអន្តរាគមន៍ រងចាំបទបញ្ជា២៤ម៉ោង លើ២៤ ម៉ោង ដើម្បីមានហេតុការណ៍កើតឡើងចុះជួយអន្តរាគមន៍និងបង្ក្រាបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
Powered by Blogger.