ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ ពាក់ព័ន្ធករណីហិ ..;ង្សា ដោយចេតនា (ជិះម៉ូតូដេញ កា ..;ប់ គ្នា) នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ!!!

 



ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៥ នាក់ កំពុងជិះម៉ូតូ ស្រែកឡូឡា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវ នៅចំណុចមុខព្រះបរមវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពាក់ព័ន្ធករណី ហិ ..;ង្សា ដោយចេតនា (ជិះម៉ូតូដេញ កា ..;ប់ គ្នា) ខណៈកម្លាំងកំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៨៦កែវផ្លូវព្រះមុន្នីវង្ស  ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៤នឹង៣០នាទី។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌ ប្រាប់ឱ្យដឹងថា ក្រុមក្មេងទំនើងដែលកម្លាំងជំនាញឃាត់ខ្លួនរួមមាន ដូចខាងក្រោម៖
១-ឈ្មោះ កុយ ចាន់ដារ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
២-ឈ្មោះ ហួ ស៊ុនហាក់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
៣-ឈ្មោះ ម៉ូវ ប៉ែត ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកទំនិញតាមអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
៤-ឈ្មោះ សាន តារា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប៉ាស្ទើរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៥-ឈ្មោះ ចន្ធី សិលា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឈូកវ៉ា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអង្គដង្កូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។





 

សមត្ថកិច្ច បានបញ្ជាក់ថា វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ១IO-១៧៣៣, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១JX-៧៣២៧។

បច្ចុប្បន្ន៖ជនសង្ស័យទាំង០៥នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Powered by Blogger.