ប្រជាពលរដ្ឋខកបំណងខណៈសមត្ថកិច្ចបង្រ្កាបល្បែងស៊ីសង បាន១ដង្ហើមចង្រិតអបរំរួចអោយត្រឡប់ទៅផ្ទះវិញ មិនរាងចាលនាំគ្នាប្រមូលផ្តុំលេងបន្តទៀតគ្រាន់តែឃើញអ្នកកាសែតជិះម៉ូតូឆ្លងកាត់អ្នកមើលផ្លូវដេញតាមរករឿង...!

 




បន្ទាយមានជ័យ÷ដូចពាក្យចាស់លោកពោលថាកុកភ្លេចចុងតែជុងមិនភ្លេចកុកឡើយ។យ៉ាងណាមិញបុរសដែលគេស្គាល់ថាឈ្មោះជាងជាជើងខ្លាំងខាងបាញ់មេអាប៉ោងបើកទីតាំងលេងល្បែងស៊ីសងផ្គើននិងបទបញ្ជាឬអនុសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ានបើកលេងល្បែងស៊ីសងយ៉ាងគឃ្លើនមិនខ្លាចញញើតច្បាប់និងតែងតែប្រើចរិតកោងកាច ជេរប្រមាថនិងរករឿងវាយទាត់ធាក់អ្នកកាសែតដែលហ៊ានផ្តិតយករូបភាពនៅទីតាំងរបស់ខ្លួននិងតែងតែថតរូបអ្នកកាសែតវិញនាពេលកន្លងមកនោះពេលនេះអស់លាក់ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការបង្ក្រាបបានទាំងមេទាំងពងនិងសម្ភារៈផងនារសៀលថ្ងៃទី 2 ខែមីនាឆ្នាំ 2024 នេះនៅលើខ្នងអាងអូខៃដនស្ថិតនៅក្នុងភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ជុំវិញបញ្ហានេះដែរប្រជាពលរដ្ឋដែលស្អប់នូវល្បែងពិសងនេះ។កំពុងតែរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចចាត់ការទៅលើបុគ្គល។ដែលមិនចេះរាងចោល។បានបើកលេងល្បែងស៊ីសងនេះឲ្យបានធ្ងន់ធ្ងរព្រោះបុគ្គលម្នាក់នេះតែងតែធ្វើព្យុះធ្វើភ្លៀងបើកល្បែងស៊ីសងតាមទំនើងចិត្តពេលខ្លះបើកនៅផ្ទះរបស់ខ្លួនពេលខ្លះលួចបើកនៅទីតាំងលើទំនប់ខ្នងអាងអូខៃដន។
បើយោងតាមច្បាប់នៃការបង្រ្កាបល្បែងស៊ីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល(១០.០០០) ដល់ ប្រាំម៉ឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និង
ដាក់គុកខាងលើជាអតិបរមានឹងមាត្រា ៦-៧-៨-៩-១០និង១១ទៀតផង ។



ទោះជាយ៉ាងណាការរំពឹងទុក្ខរបស់ប្រជាពលរដ្ឋថារង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចដែលដាក់បន្ទុកទៅលើក្រុមអ្នកមានល្បែងដែលបង្ក្រាបពួកគាត់មានការអស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំណែនាំរួចឲ្យក្រុមអ្នកមានល្បែងទាំងនោះត្រឡប់ទៅផ្ទះវិញយ៉ាងរំភើយ។
ហើយពួកអ្នកញៀនល្បែងនោះនៅតែបន្តប្រព្រឹត្តនូវល្បែងស៊ីសងយ៉ាងក៏ក្លិន។មិនបានបញ្ឈប់នោះឡើយ។ជាក់ស្ដែង
នៅព្រឹកថ្ងៃទី 4 ខែមីនាឆ្នាំ 2024 នេះអ្នកសារព័ត៌មានចំនួនពីរនាក់ត្រូវបានក្រុមអ្នកញៀនល្បែងនៅចំណុចភូមិសុខសាន្តបានជិះម៉ូតូដេញតាមរករឿងនិងគំរាមកំហែងពួកគាត់ដោយគ្រាន់តែពួកគាត់បានជិះម៉ូតូឆ្លងកាត់នូវចំណុចនោះបានឃើញសកម្មភាពដែលពួកគេបានប្រមូលផ្ដុំគ្នានៅផ្ទះរបស់ឈ្មោះហៅជាងដែលជាទីតាំងលេងល្បែង ស៊ីសងបាញ់មេអាប៉ោងនៅតែបន្តសកម្មភាពដដែលបានធ្វើឲ្យពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំងដោយពួកគាត់យល់ថាការបើកបន់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានបែបនេះគឺប្រៀបដូចជាការបង្កើតឲ្យមានចោលប្រកាន់គ្រប់ប្រភេទនិងអំពើហិង្សាក្នុងគ្រួសារនិងសង្គមផងដែរ៕



Powered by Blogger.