គ្រួសារស្ត្រីមេម៉ាយ សុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោនិងសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតជួយរកយុត្តិធម៌ដោយគាត់អះអាងថាតុលាការកាត់ក្តីលំអៀង ហើយចេញសាលក្រមបណ្ដេញរូបគាត់ឲ្យចេញពីដី..!
បន្ទាយមានជ័យ៖ក្រោយពីចាញ់ក្តីបីដំណាក់កាលតាំងពីសាលាដំបូងខេត្តបន្ទាយមានជ័យ រហូតដល់សាលាឧទ្ធរ និងតុលាការសាលាកំពូល បានប្រកាសសាលក្រមសម្រេចជាស្ថាពរជាងមួយឆ្នាំហើយសាលាដំបូងខេត្តបន្ទាយមានជ័យបានចេញសេចក្តីជូនដំណីនៃការអនុវត្តសាលដិកាលេខ ១៥៩ បង្គាប់ឲ្យរូបគាត់និងគ្រួសាររួសរើលំនៅដ្ឋានចេញពីដីមួយកន្លែងដែលស្ថិតនៅក្នុងភូមិ ទំនប់ ក ៥ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យអស់ជម្រើសអ្នកស្រីម៉ុយសារ៉េន បានអំពាវនាវដល់អ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយជូនដំណឹងនេះដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាសូមជួយរូបគាត់និងក្រុមគ្រួសារផងដែលរកភាពអយុត្តិធម៌ដែលអ្នកស្រី មួយសារ៉េន ដែលអះអាងថាខ្លួនជាជនរងគ្រោះនិងបានចោទប្រកាន់ទៅលើតុលាការថាបានកាត់ក្តីលំអៀងគ្មានយុត្តិធម៌សម្រាប់រូបគាត់និងគ្រួសារ។
នៅព្រឹកថ្ងៃទី 22 ខែមីនាឆ្នាំ 2024 នេះ ដោយដៃកាន់បដា និងលើកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនិងរូបសម្ដេចហ៊ុនសែននិងសម្ដេចហ៊ុនម៉ាណែតផង។
អ្នកស្រីម៉ុយសារ៉េនបានរៀបរាប់ពីដំណើររឿងប្រាប់អ្នកសារព័ត៌មានថា៖ តុលាការកាត់ក្តីដោយអយុត្តិធម៌ចំពោះរូបគាត់ ពាក់ព័ន្ធនឹងករណីដែលប្ដីរបស់គាត់បានជំពាក់ប្រាក់គេចំនួន 5 លានរៀល ក្រោយមកម្ចាស់បំណុលបានប្រាប់គេថាប្ដីរបស់គាត់ដែលឈ្មោះវែងម៉ៅនេះលក់ដីឲ្យចំនួន 8 លានរៀលដែលមិនមានឯកសារទិញលក់នោះទេ។
នៅក្នុងឆ្នាំ 2014 ប្ដីរបស់គាត់បានស្លាប់បែរជាគេឲ្យគាត់កាត់ឈ្មោះលក់ដីឆ្នាំ 2015 អ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគេឲ្យរូបគាត់ដែលជាប្រពន្ធនេះបានផ្ដិតមេដៃទទួលបំណុលខ្មោចប្ដីរបស់គាត់ចំនួន 5 លានរៀល។តែបែរជាចេញជាការផ្ទេរកម្មសិទ្ធិដីធ្លីដែលមានទំហំ២៤ម៉ែត្រគុណ២០ម៉ែត្រ
ទៅវិញដោយរូបគាត់ជាមនុស្សល្ងិតល្ងង់មិនចេះអក្សរមិនដឹងថាផ្ដិតមេដៃទៅលើឯកសារអ្វីឡើយ។ក្នុងនោះដែកអ្នកស្រីក៏បានចោទប្រកាន់ទៅលើលោកមេភូមិទំនប់ក៥ ថាបានខ្លែងឯកសាររបស់គាត់ផងដែរ។
ក្រោយមកអ្នកស្រីក៏ត្រូវបានម្ចាស់បំណុលឈ្មោះ
អ៊ូចអៀង និង ហ៊ួតអ៊ាង ប្ដឹងទៅកាន់តុលាការហើយតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យកាត់កំបាំងមុខឲ្យអ្នកស្រីចាញ់ក្ដីក្រោយមកអ្នកស្រីក៏បន្តប្ដឹងទៅសាលាឧទ្ធររហូតដល់សាលាកំពូលក៏នៅតែមិនអាចទទួលយុត្តិធម៌បាន។ហើយនៅពេលថ្មីៗនេះ។សាលាដំបូងខេត្តបន្ទាយមានជ័យចេញសេចក្តីជូនដំណឹងឲ្យរូបអ្នកស្រីអនុវត្តតាមដេការរបស់សាលាកំពូលដែលបានចេញសាលក្រមសម្រេចជាស្ថាពរលេខ 159ដោយបង្គាប់ឲ្យអ្នកស្រីរួសរើលំនៅឋានចេញពីដីឲ្យមុនថ្ងៃទី 22 ខែមីនាឆ្នាំ 2024 នេះជាកំហិតបើពុំដូច្នោះទេគេនឹងអនុវត្តផ្លូវច្បាប់រុះរើដោយបង្ខំដោយគ្មានការយោគយល់ឡើយហើយបើមានការរារាំងនឹងត្រូវទទួលទោសចំពោះមុខច្បាប់។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះលោកឈុន ស្រ៊ាង មេភូមិ ទំនប់ក៥ ឆ្លើយប្រាប់អ្នកសារព័ត៌មានយើងថា៖អ្នកដែលខ្លែងឯកសារផ្តិតមេដៃនោះគឺអ្នកស្រី ម៉ុយសារ៉េន ទៅវិញទេដែលបានកុហករូបលោកជាមេភូមិថាប្ដីរបស់គាត់ជាប់រវល់មិនអាចមកផ្ដិតមេដៃបានទើបអ្នកស្រីផ្តិតជំនួសទៅលើឯកសារដីធ្លីទៅឲ្យម្ចាស់បំណុលឈ្មោះអ៊ូចអៀង និង ហ៊ួតអ៊ាងរួចភាគីទាំង២ក៏បាននាំគ្នាយកឯកសារត្រឡប់ទៅផ្ទះតែក្រោយមកផ្ទុះរឿងប្តឹងប្តល់គ្នាបែជាចេញលិខិតមរណៈភាពរបស់ឈ្មោះវែងម៉ៅដែលបានស្លាប់ក្នុងឆ្នាំ២០១៤ទៅវិញ។
ហើយអ្នកស្រី ម៉ុយសារ៉េន បែជាមកប្តឹងចោទប្រកាន់រូបលោកទាំងគ្មានការពិតថារូបលោកស៊ុមគ្រលុមក្លែង ឯកសារហើយរូបលោកក៏បានទៅឆ្លើយបំភ្លឺ នៅសាលាក្រុង និងតុលាការទៀតផង។
បើសិនជារូបលោកបានប្រព្រឹត្តខុសដូចការចោទប្រកាន់មែននោះពេលនេះប្រហែលជានៅក្នុងគុកតាំងពីយូយាមកហើយមិនបានមកបំរើរពលរដ្ឋក្នុងភូមិដូចសព្វថ្ងៃនេះទេ។
ហើយបើអ្នកស្រី ម៉ុយសារ៉េន ពិតជាជនរងគ្រោះពិតប្រាកដមែនោះមិនមែនតុលាការទាំង៣ដំណាក់កាលកាត់ក្តីអោយចាញ់នោះឡើយ។
ជុំវិញបញ្ហានេះដែរអ្នកសារព័ត៌មានយើងមិនហ៊ានមានយោបល់យ៉ាងណានោះទេ ប៉ុន្តែអ្នកស្រីម៉ុយសារ៉េន
បានអំពាវនាវសុំកិច្ចអន្តរាគមន៍ពីរថ្នាក់ដឹកនាំសង្ឃឹមថាសម្ដេចតេជោនិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនឹងជួយអន្តរាគមន៍ទៅលើរឿងនេះផងទាន។
Post a Comment