បុរសម្នាក់ព្រោះតែជីវភាពក្រីក្រដើរបេះបន្លែស្លឹកព្រេចនៅជាប់ព្រំដែនខ្មែរថៃដើរជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងទាំង២
បន្ទាយមានជ័យ) ពិតជាគួរអោយអាសូរណាស់ ស្របពេល ប្រជាពលរដ្ឋខ្មែរជាប់ខ្សែរសាឡាយចិន វៀតណាម កំពុងសប្បាយរីករាយ សែនព្រេនទទួលទេវតាឆ្នាំថ្មី អាំងពពែរ ខ្លះខ្វៃជ្រូក មាន់ ទា ផឹកស៊ីច្រៀងរាំ បែជាបុរសកំសត់ម្នាក់ ជាន់មីនដាច់ជើង
ខណះដែលដើរបេះបន្លែស្លឹកព្រេចនៅជាប់ព្រំដែនខ្មែរ- ថៃ ក្នុងភូមិសាស្ត្រឃុំអូរបីជាន់..។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋខ្មែរម្នាក់បានជាន់មីន
ក្នុងព្រៃចំការមីន(តំបន់ព្រំដែនមិនទាន់ច្បាស់លាស់) មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលបានបញ្ជាក់ថា៖ ជនរងគ្រោះជាអ្នកដើរបេះបន្លែក្នុងព្រៃល់ដោះស្រាយជីវភាព មុនពេលកើតហេតុជនរងគ្រោះ បានដើររកបេះបន្លែស្លឹកព្រេចដើម្បីលក់ដូចសព្វមួយដងតែថ្ងៃនេះបានដើរជ្រុលចូលទៅក្នុងព្រៃចំការមីន (តំបន់ព្រំដែនមិនទាន់ច្បាស់លាស់)មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលា ខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏បានជួបគ្រោះអកុសលជាន់មីនបណ្តាលឲ្យផ្ទុះរបួសជើងធ្ងន់ទាំងសងខាង(ដាច់ជើងខាងស្តាំ) ត្រូវបានកម្លាំងប៉ុស្តិ៍ព្រំដែនសិលាខ្មែរ រួមជាមួយយោធាជួយដឹកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពសិលាខ្មែររួចបញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្ឋលបូរីបន្ត៕
Post a Comment