បែកធ្លាយផ្លូវសេដ្ឋកិច្ចបំផ្លាញព្រៃឡង់នៅក្នុងស្រុកសណ្ដាន់ចំនួន ៤ ច្រកដែលឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើចេញ..!

 



នៅវេលាម៉ោង.១០ :១៥នាទី យប់.ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ មានសេចក្តីរាយការណ៍ពីស្រុកសណ្ដាន់ប្រាប់ឲ្យដឹងថាសកម្មភាពអាជ្រៀកឈើនៅក្នុងព្រៃឡង់តំបន់ស្នងអនជាច្រើនកន្លែងរួចដឹកជញ្ជូនចេញតាមច្រក អូរផ្អាវ ដែលមានលោកសង សុផល បរិស្ថាន ប្រធានស្នាក់ការ អ្នកដែលប្រមូលទិញ ពី តំបន់ស្នងអនមក ឈ្មោះភារុណ ឈ្មួញកណ្ដាលជាអ្នកប្រមូលឡើងឡាន ឈ្មោះស៊ុន វិចិត្រ ។




រីឯច្រកព្រះអាទិត្យ ឈ្មោះកុច កានិត ជាអ្នកប្រមូលដឹកចេញពីព្រៃឡង់ ឈ្មោះគន្ធា ដើរប្រមូលឡើងឡានដើម្បីយកកម្រៃក្បាលកាក់ ឱ្យឈ្មោះស៊ុន វិចិត្រ សូមបញ្ជាក់ថាច្រកប្រះអាទិត្យគឺជាអត្ថភាពជាងគេព្រោះអីឈ្មោះកុច កានិត ជាអ្នក

ប៉ាវផ្ដាច់ក្នុងមួយយប់ៗគោយន្តកន្ត្រៃជាច្រើនគ្រឿង។


ចំណែកច្រកអូរងាវ មានឈ្មោះធួន ហៅអាពស់វែក ជាអ្នកប្រមូលដឹកចេញពីព្រៃឡង់ យកមកស្តុបទុកនៅហ្នឹងផ្ទះឈ្មោះយាយហឹម នៅអូរងាវ រួចហើយ ឈ្មួញកណ្ដាលប្រមូលទិញមានវុធជាទាហានស្រុកសណ្ដាន់ដើម្បីស៊ីក្បាលកាក់ ឡើងឡានឱ្យឈ្មោះស៊ុន វិចិត្រ ដដែល ។


ចំនួន.៤.ច្រកដែលជាច្រកសេដ្ឋកិច្ចរបស់ស្រុកសណ្ដាន់ខេត្តកំពង់ធំ គឺសេដ្ឋកិច្ចបំផ្លាញព្រៃឡង់ដឹកជញ្ជូនចេញជារៀងរាល់យប់សមត្ថកិច្ចត្រូវថ្នាំពាក់ព័ន្ធនៅទីនោះ បានត្រូវថ្នាំពុលរបស់មេឈ្មួញដែលមានឈ្មោះស៊ុន វិចិត្រ ដេកលង់លក់ រង់ចាំតែទូរស័ព្ទរោរ៍ឬរាប់ ថ្ងៃបន់ឱ្យតែដាច់ខែ គឺមេឈ្មួញបើកប្រាក់វិវត្តឱ្យហើយ ករណីខាងលើប្រជាជនទូទៅសូមសំណូមពរទៅក្រសួងពាក់ព័ន្ធគ្រប់ទីកន្លែងដើម្បីជួយអន្តរាគមដល់ព្រៃឡង់នៅក្នុងស្រុកសណ្ដាន់ខេត្តកំពង់ធំផង៕

Powered by Blogger.