សមត្ថកិច្ចនគរបាលស្រុកកំរៀង ឃាត់រថយន្ត០២គ្រឿងដឹកប្រហិតចម្រុះខូចគុណភាពជាង០២តោនដែលនាំចេញពីប្រទេសថៃមកប្រទេសកម្ពុជាបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់
បាត់ដំបង÷នៅថ្ងៃ ពុធ០៦រោចខែបុស្សឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅចំណុចគោលដៅត្រួត
ពិនិត្យអាវុធជាតិផ្ទុះ ស្ថិត ភូមិ កំប្រង ឃុំ តាក្រី ស្រុក កំរៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ២៣និង២០នាទីនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំ កម្លាំងផ្នែកជំនាញកម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់រថយន្តចំនួន០២គ្រឿង
1-រថយន្តម៉ាកហាមមឺ(Hummer)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BX6472 បើកបរដោយឈ្មោះពេជ្រ ចន្ធីភេទប្រុសអាយុ33ឆ្នាំរស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរលក់ដូរ(អ្នកបើកបរ)។
2- រថយន្តម៉ាករីវូ (TOYOTA Revo)ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ6336បើកបរដោយឈ្មោះពេជ្រ ពិសីភេទប្រុសអាយុ19ឆ្មាំរស់នៅភូមិស្វាយប៉ោសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងមុខរបរសិស្ស(អ្នកបើកបរ)
3/ឈ្មោះទី សុខភេទប្រុសអាយុ 30 ឆ្នាំរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត(ព្រូររថយន្ត)
យើងបានត្រួតពិនិត្យលើរថយន្តទាំងពីរគ្រឿងឃើញមានប្រហិតចំរុះខូចគុណភាពប្រហែល2តោន។
ករណីនេះផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធបន្ត។
Post a Comment