អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅជាន់ទី៣ មានទំហំ ០៨ម៉ែត្រ x ០៨ម៉ែត្រ ចំនួន០១ខ្នង និងបណ្តាលឲ្យឆេះរាលដាលផ្ទះ ចំនួន ១៣ខ្នងទៀតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ!!!

 

ភ្នំពេញ៖នៅវេលាម៉ោង​១៩:៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។




ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ។ អគ្គិសនីនេះធ្វើឱ្យខូចខាតឆេះផ្ទះជាន់ទី៣ ទំហំ ០៨ម៉ែត្រ x ០៨ម៉ែត្រ ចំនួន០១ខ្នង និងបណ្តាលឲ្យឆេះរាលដាលផ្ទះ ចំនួន ១៣ខ្នង។




នៅម៉ោង២១:៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៦ឡាន ស្មើនឹង ២៦៤ម៉ែត្រគូប, រថយន្តអគ្គិភ័យ៧១១ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក៕




Powered by Blogger.