ចាប់ខ្លួនមន្រ្តីនគរបាលចរាចរណ៍ម្នាក់ ខេត្ដស្ទឹងត្រែង និងបក្ខពួកម្នាក់ ដក់ហូតគ្រឿងញៀន៥គីឡូក្រាម ពេលសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ នៅមុខមន្ទីរពេទ្យជោវៃ នៅក្នុងខណ្ឌច្បារអំពៅ!!!

 

ភ្នំពេញ៖កាលពីថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ២០២៤​នេះនៅវេលា ម៉ោង២៣នឹង០០នាទី​យប់ កម្លាំងអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ សហការ​ជាមួយ​កម្លាំងការិយាល័យ​​ នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​​លោក​ឧត្ដមសេនីយ៍​ទោ បេង ដាណារ៉ា ស្នងការរង-លោកឧត្ដមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការ​រង​ ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ដច្បារអំពៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។



ជា​លទ្ធផល​ឃាត់យានយន្តល្មើស៖ រថយន្តល្មើស ០៤គ្រឿង, ម៉ូតូល្មើស ០២គ្រឿង, ម៉ូតូអត់ពាក់មួក ០១គ្រឿង, ម៉ូតូស្រវឹងជាតិអាល់កុល ០,៤០ឡើង  ០១គ្រឿង, រថយន្តស្រវឹងជាតិអាល់កុល ០,៤០ ឡើង ០៤គ្រឿង, ឃាត់ម៉ូតូស្រវឹង ០១គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលច្បារអំពៅ, ឃាត់ខ្លួនជនសង្ស័យ ០២នាក់។




១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស  ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

២-ឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់ នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល  ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។



វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាបចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ទោះជាយ៉ាងណាក្រោយពីសាកសួរនិងស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចជំនាញរៀបចំសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៕




Powered by Blogger.