គ្រោះថ្នាក់មើលមិនឃើញ បើករថយន្ដ បុកជញ្ជាំងផ្ទះខ្លួនឯងបណ្តាលឲ្យម្តាយក្មេកស្លាប់នៅក្នុងស្រុកបាទី

 

ខេត្តតាកែវ៖នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២៤នៅវេលាម៉ោង ១១ និង ៣៥ នាទី ស្ថិតនៅក្នុងភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី  ខេត្តតាកែវ  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត  បុកជញ្ជាំងផ្ទះ ។




រថយន្តម៉ាក តូយ៉ូតា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ  2BS-1437 បើក ចូលផ្ទះ បើកបរដោយ ឈ្មោះ ទិន ភ័ស ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិក្រាំងអំពិល ឃុំ កណ្តឹង ស្រុកបាទី ខេត្ត តាកែវ មុខរបរ កសិករ មិនរងរបួស  ។    បានបុក ជញ្ជាំងផ្ទះខ្លួនបណ្តាលអោយស្លាប់មនុស្សម្នាក់     ឈ្មោះ សាំង សារឹម   ភេទ ស្រី  អាយុ ៧៥ឆ្នាំ មុខរបរ ចាស់ជរា (ត្រូវជាម្តាយក្មេក )រស់នៅភូមិឃុំជាមួយគ្នា ។




-មូលហេតុ :   ដោយរថយន្តម៉ាកតូយូតា តាកូម៉ា ដឹងសំភារៈជាងសំណង់ធ្ងន់ បើកចូលផ្ទះ ឡើងដីខ្ពស់ ក៏ហួសទៅបុកនឹងជញ្ជាំងផ្ទះបណ្តាលអោយបាក់សង្កត់មនុស្សស្លាប់តែម្ដងចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ។



Powered by Blogger.