អមអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤ ) នៅក្រុងប៉ោយប៉ែត ...!

 




បន្ទាយមានជ័យ÷ នៅរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២៤នេះ  សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាងបីពាន់(៣០០០)នាក់បាន ចូលរួមពិធី អរសាទរខួបលើកទី៤៥  នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤ ) នៅក្រុងប៉ោយប៉ែត ។
ដែលពិធីនេះប្រព្រឹត្តទៅនៅបុរីឌឹផាក ស៊ីធី (The Park City ) សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ។



ក្រោមអធិបតិយភាព ឯកឧត្តមលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យ សម្ដេចមហាបវរឮធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ  ឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ,និងចូលរួមដោយសមាជិកអង្គពិធីនិងក៏ភ្ញៀវជាង៣០០០នាក់បានចូលរួមពិសារសាយភោជន៍ ដែលរៀបចំដោយក្រុមការងារចុះជួយនិងបក្សក្រុងប៉ោយប៉ែត។
ក្រោយពី ប្ររព្ធពិធី រំលឹក គុណ ដល់ យុទ្ធជនស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ រំដោះជាតិមាតុភូមិ ពីបនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត និង បានទប់ស្កាត់ របបវាលពិឃាត នេះមិនអោយវិលត្រឡប់វិញ
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានអានសារសាកសួរសុខទុក្ខរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជូនជនរួមជាតិផងដែរ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថនបាន គូសបញ្ជាក់ថា÷ បើគ្មានថ្ងៃជ័យជំនៈ៧មករានិងយុទ្ធសាស្តឈ្នះៗ
របស់ាម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ទើបកម្ពុជា មានសុខ សន្តិភាព និងមានការអភិវឌ្ឍន៍ ដូចសព្វថ្ងៃ ពិសេសក្រុងប៉ោយប៉ែតនេះតែម្តង។
ទោះបីជាមានប្រឈមនិងវិបត្តសកលដូចជា ជម្ងឺ កូវីត១៩ និងសង្គ្រាមរវាង អ៊ុយគ្រែន និងរុស្ស៉ី ឬក៏បណ្តាប្រទេស មួយចំនួនទៀតធ្វើប៉ះពាល់សេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី កម្ពុជានៅតែអាចបន្តដំណើរការអភិវឌ្ឍន៍ ជាបានាមិទ្ធផលថ្មីៗបន្តបន្ទាប់។
ប្រជាពលរដ្ឋ រស់នៅយ៉ាងសុខដុមរម្យនា។
ក្នុងឱកាសនោះដែរឯកឧត្តមបានរំលឹកថាកន្លងលោកបានដោះស្រាយ បញ្ចប់ទំនាស់ដីធ្លីជាច្រើនករណី
ហើយ បច្ចុប្បន្នដោយមានការជឿទុកចិត្តរបស់រាជរដាភិបាល តែងតាំងរូបលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត។លោកសង្ឃឹមថានឹងសហការគ្នាបានល្អក្នុងការ អនុវត្តភារកិច្ចដែលថ្នាក់លើដាក់ជូនបានល្អប្រសើរ៕



Powered by Blogger.