នគរបាលស្រុកឯកភ្នំឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់អនុវត្តតាមច្បាប់...!


បាត់ដំបង÷នៅថ្ងៃទី១៣ខែមករាឆ្នាំ២០​២​៤ វេលាម៉ោង១និង០០នាទី​នៅចំ​ណុចភូមិសំរោងអូរទ្រា ឃុំសំ​រោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និ​មល​ ស្នងការរងផែនការ ងារប្រឆាំងគ្រឿង​ញៀន​ លោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អធិ ការនគរបាលស្រុកឯក​ភ្នំ​ បានដឹក​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានន​គរបាលស្រុក ចុះប្រតិបត្តិការ បង្ក្រាប ករណីរក្សាទុកដោ យខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទ​ល្មេីសជាក់​ស្ដែង ក្នុងនោះចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន​០១​នាក់ ឈ្មោះ រឿត សារីន ភេទប្រុ​ស អាយុ៤១ឆ្នាំ រស់នៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់​ដំ​បង។



-វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាសស្ទិកពណ៌សថ្លាចំ​នួន១ថង់ទម្ងន់ ១.២២ក្រាម សង្ស័យមានសារធាតុញៀន។

-សម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន

-ទូរស័ព្ទដៃចំនួន១គ្រឿងម៉ូតូ០១ គ្រឿង(ចាស់)



បច្ចុប្បន្នសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តន៍បន្តតាមនិតិវិធី ច្បាប់៕ 

Powered by Blogger.