លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បញ្ជា កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនជនសង្ស័យ ១នាក់ រួមភេទជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ . !
(ឧត្តរមានជ័យ)÷នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ដោយទទួលបានបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានទទួលបណ្តឹង ១ច្បាប់ ពីឈ្មោះ សំ ស៊ីនឿន ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរកសិករ ត្រូវជាជីដូនរបស់ (អនិតិជន-ជនរងគ្រោះ) ឈ្មោះ ខេមរិន ភូឈីង ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ
ប្តឹងទៅលេីឈ្មោះ ជ័យ នន ហៅ តាប៉ោង (ជនសង្ស័យ) ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលបានរួមភេទជាមួយជនរងគ្រោះអាយុក្រោម ១៥ឆ្នាំ បានប្រព្រឹត្តច្រើនដង កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ ដល់ ខែមករា ឆ្នាំ២០២៤ នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនសង្ស័យបានសារភាពថាពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនីតិវិធី។
Post a Comment