ក្រោយបែកធ្លាយនារីវ័យក្មេងម្នាក់ប្ដឹង ព្រះគ្រូចៅអធិការវត្តស្ទឹងបត់រត់ចោលវត្តបន្សល់នូវបំណុលជិត 7 ម៉ឺនដុល្លារ

 

បន្ទាយមានជ័យ÷ផ្ទុះការភ្ញាក់ផ្អើលទាំងព្រឹកខណៈដែលពិធីលាចាកសិក្ខាបទ របស់ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត និងជាគ្រូចៅអធិការវត្តស្ទឹងបត់ គ្រោងរៀបចំធ្វើឡើងយ៉ាងគគ្រឹកគគ្រេងអញ្ជើញញាតិញោមមកពីទីជិតឆ្ងាយ ចូលរួមអបអរខណៈដែលភ្ញៀវមកត្រៀបត្រាបែរជាបាត់ព្រះកាយព្រះអង្គសូន្យឈឹងមិនដឹងទៅឯណាក្រោយពីបែកធ្លាយថាស្ត្រីវ័យក្មេងម្នាក់បានប្ដឹងព្រះសង្ឃអង្គនេះ ពីបទរំលោភសេពសន្ថវៈ ..។




 ផ្ទុះរឿងអាស្រូវធំក្លិនច្រាសខ្យល់ដូចបែកក្រឡប្រហុកនេះបានកើតឡើងនៅព្រឹកថ្ងៃទី 19 ខែមករាឆ្នាំ 2024

ដោយផ្អើលអស់ទាំងមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានចាត់ឲ្យមន្ត្រីនៃការិយាល័យធម្មការក្រុងប៉ោយប៉ែត ព្រះវិន័យធម៌ អាជ្ញាធរនិងអ្នកពាក់ព័ន្ធមកប្រមូលផ្ដុំគ្នាប្រជុំដោះស្រាយបញ្ហានេះផងដែរ។

    ជុំវិញការរត់គេចមិនសឹកទៅតាមកម្មវិធីដែលបានគ្រោងទុកនេះគេពុំដឹងថាមកពីមូលហេតុអ្វីឡើយ។តែបើតាមការអោយដឹងពីប្រភពនានាដែលដឹងរឿងដែលស្រ្តីម្នាក់ប្តឹងពីបទរំលោភសេពសន្ថវៈបាននិយាយថាការរត់របស់លោកអាចខ្លាចពេលដែលសឹករួចត្រូវគេចាប់ខ្លួន។ដោយឡែកបើតាមមន្រ្តីសង្ឃដែលនិមន្តចូលរួមក្នុងកម្មវិធីសឹកលោកបានមានសង្ឃដីការថាតាមបែបសាសនាការដែលរត់គេចបែបនេះគឺក្លាយខ្លួនជាពុទ្ធថុជ្ជនមានន័យថាជនធម្មតា។

      ក្រោយការរត់គេចមិនសឹកតាមកម្មវិធីមន្រ្តីសង្ឃដឹកនាំដោយព្រះសមណញាណ ណាប់ មុឺន ជាព្រះវិជយានុរ័ត្ន បាឡាតគណខេត្តបន្ទាយមានជ័យនិងមានការចូលរួមពីព្រះគ្រូវិន័យធរអនុគណក្រុងប៉ោយប៉ែតនិងប្រធានការិយាល័យធម្មការក្រុងប៉ោយប៉ែតបានធ្វើការត្រួកពិនិត្យកុដិលោកចៅអធិការនិងបានយកត្រាអនុគណប៉ោយប៉ែតនិងត្រាចៅអធិការវត្តស្ទឹងបត់ប្រគល់ជូនព្រះអង្គបាឡាតគណបន្តអោយមេគណរក្សាទុកនិងធ្វើកំណត់ហេតុសម្ភារះនិងរបស់របរវត្តទៅតាមនីតិវិធីរបស់មន្រ្តីសង្ឃ។

ក្នុងការរត់ចោលវត្តពីសំណាក់ព្រះគ្រូចៅអធិការវត្តស្ទឹងបត់បានបន្សល់នូវបំណុលនិងរឿងរ៉ាវជាច្រើនខណៈដែលសមិទ្ធផលនានា  ដូចជា សាលាឆាន់ ស្រះទឹក ចេតតិយ និងរបងសួនច្បា កំពុងដំណើរការសាងសង់ មិនទាន់រួចរាផង។

តាមការឲ្យដឹងពីមន្ត្រីធម្មការនិងសាសនាក្រុងប៉ោយប៉ែតបានបញ្ជាក់ថា÷ ព្រះគ្រូចៅអធិការវត្តស្ទឹងបទព្រះនាមពុកចំរើននេះបានបន្សល់នៅបំណុលជាច្រើនគ្រាន់តែគិតត្រួសៗសរុបទៅជិត 7 ម៉ឺនដុល្លារ។

ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើនេះដែរប្រជាពុទ្ធបរិស័ទជាច្រើនមានការខកចិត្តយ៉ាងខ្លាំងដោយបានដឹងអំពីទង្វើរបស់លោកទ្រុសសីលបែបនេះ។




Powered by Blogger.