សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បេីកវគ្គ ផ្សព្វផ្សាយ ស្តីពី ចលនាកាកបាទក្រហម នៅសាកលវិទ្យាល័យ គ្រប់គ្រង និងង សេដ្ឋកិច្ច UME..!

 បន្ទាយមានជ័យ÷និស្សិតប្រុសស្រីប្រមាណជាង  60នាក់នៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UMEសាខាខេត្តបន្ទាយមានជ័យបានទទួលវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយបន្ថែមស្ដីពីចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហម  នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដែលដឹកនាំដោយលោកស្រីសុខ លាភាអនុប្រធានប្រតិបត្តិសាខាកាកបាទក្រហមនិង លោកស្រី មឿត លាភាមន្ត្រីសាខាកាកបាទក្រហមគោលបំណងនៃវគ្គផ្សព្វផ្សាយនេះគឺសំដៅដល់សិស្សនិស្សិតបានស្វែងយល់ពីជីវប្រវត្តិរបស់កាកបាទក្រហមអឌ្ឍចន្ទក្រហមនិងដើម្បី ហេតុនៃបេសកកម្មមនុស្សធម៌ក្នុងការកាត់បន្ថយជនរងគ្រោះនិងជនងាយរងគ្រោះដែលបង្កដោយក្រុមអន្តរាយដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។លោកស្រីសុខ លាភាបានឡើងធ្វើបទបង្ហាញជូនដល់និស្សិតនៃសាកលវិទ្យាល័យរួម បញ្ជាក់ថាកាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា  ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធាន ត្រូវប្រកាន់នូវគោលការណ៍គ្រឹះទាំងប្រាំពីររួមមាន ផាពមនុស្សធម៍ ភាពមិនលំអៀង ឯកភាពឯករាជភាព អព្យាក្រឹតភាព និងសេវាកម្មស្ម័គ្រចិត្ត។



លោកស្រីបានបន្តថា  ពិភពលោកកំពុងស្ថិតនៅក្នុងរបត់នៃការផ្លាស់ប្តូរយ៉ាងស្មុគស្មាញប្រជុំដោយបញ្ហាប្រទាក់ក្រឡាគ្នាជម្លោះប្រដាប់អាវុធការប្រែប្រួលអាកាសធាតុបានបង្កឲ្យមានដែលគ្រោះអន្តរាយកាន់តែញឹកញាប់និងធ្ងន់ធ្ងរជាងមុនចំពោះមនុស្សសត្វនិង រុក្ខជាតិជំងឺឆ្លងពិតមែនតែគេអាចគ្រប់គ្រងបានមួយកម្រិតប៉ុន្តែវីរុសបម្លែងថ្មីនៃជំងឺផ្សេងផ្សេងទៀតកំពុងលេចឡើងជាបន្តបន្ទាប់ទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងតំបន់ប្រឈមនឹងបញ្ហាជាច្រើនក៏ព្រះរាជាណាចក្រកម្ពុជាបន្តស្ថិតនៅក្រោមម្លប់សុខសន្តិភាពស្ថិរភាពនយោបាយនិង គ្រប់វិស័យឲ្យឱ្យកាកបាទក្រហមកម្ពុជានៅតែបំពេញតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌កែលម្អជីវភាពរស់នៅរបស់ប្រជាជនកាត់បន្ថយភាពងាយរងគ្រោះ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាដោយពុំទុកនរណាម្នាក់ចោលនោះឡើយ។




Powered by Blogger.