អាជ្ញាធរក្រុងប៉ោយប៉ែតចុះត្រួតពិនិត្យរៀបចំសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ដើម្បីត្រៀមរៀបចំដាក់សម្ពោធឲ្យប្រើប្រាស់នៅដើមខែមករាឆ្នាំ២០២៤នេះ !!!

 





បន្ទាយមានជ័យ៖   នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងឧទ្ធកាល័យសម្តេចបវរមហាធិបតី ហ៊ុន ណែត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អភិបាលរងជាច្រើនរូប រួមទាំងសការីជាច្រើននាក់ បានចុះមកពិនិត្យទីតាំងសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផ្លូវការលាដើមខែមករាឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះនេះ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចន្លោះផ្លូវរថភ្លើង និងផ្លូជាតិលេខ៥ ប្រវែង២៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល នៅកណ្តាលក្រុងប៉ោយប៉ែត  ដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើននៅក្រុងប៉ោយប៉ែត ដែលចំណាយថវិកាសាងសង់ជិត១០ម៉ឺនដុល្លារ និងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៧មករា ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តមប៉ាន់ ខែម ប៊ុនថន  ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងឧទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ណែត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ការស្ថាបនាសួនប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ផ្តើចេញពីនយោបាយឈ្នះឈ្នះ ដោះស្រាយ សំណង់មិនរាប់រយ ក្រោមការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានតាំងលំនៅនៅលើដីចំណីផ្លូវសាធារណៈជាង៤០គ្រួសារ ក្នុងពេលកន្លងមក ទើបពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្ត ចេញពីទីតាំងនេះដើម្បីឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍ តំបន់នេះទៅជាប្រយោជន៍សាធារណៈ ។

ឯកឧត្តមប៉ាន់ខែម ប៊ុនថនបញ្ជាក់ថា ដោយទទួលបានការសន្តោសប្រណី ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រជាពលរដ្ឋទាំងជាង៤០គ្រួសារ ទទួលបាននូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ តាមរយៈក្រុមការងារឧទ្ធិកាល័យសម្តេចតេជោ ដែលដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ៕





Powered by Blogger.