កូនចុងចិត្តតិរច្ឆាន ប្រើកាំបិតចាក់សម្លាប់ឪពុកចុង យ៉ាងព្រៃផ្សៃ..!

 ខេត្តបាត់ដំបង៖ ពិតជាសាហាវព្រៃផ្សៃណាស់ជម្លោះក្នុង គ្រួសារ ឈានដល់អំពើរហឹង្សា កូនចុង ទាញកាំបោតចិតបន្លែ ចាក់សម្លាប់ឪពុកចុង ស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនបាត់ស្រមោល..។



សមត្ថកិច្ចឲ្យដឹងថា÷នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨និង៤០នាទីមានករណីឃាតកម្ម (ប្រើប្រាស់កាំបិតចិតបន្លែ) មួយកើតឡើងនៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបង្កឡើងដោយឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ត្រូវជាកូនចុង) បានធ្វើសកម្មភាពប្រើប្រាស់កាំបិត ចិតបន្លែ ចាក់សម្លាប់ លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឪពុកចុង) បណ្តាលអោយស្លាប់នៅនិងកន្លែង ។ ឆ្លងតាមការបំភ្លឺរបស់ក្រុមគ្រួសារ បានអោយដឹងថា មូលហេតុឈានដល់ការចាក់សម្លាប់ជនរងគ្រោះដោយសារ មានទំនាស់ក្នុងគ្រួសារ ។



 បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញកំពុងស៊ើបអង្កេតស្រាវជ្រាវស្វែងរក និងកំណត់អត្តសញ្ញាណ ជនសង្ស័យ ដើម្បីយកមកអនុវត្តតាមនីតិវិធី-ច្បាប់៕



Powered by Blogger.