មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​​ជ្រាវ នាំ​ស្រី​ស្នេហ៍​ឡើងឋានសួគ៌ ប្រពន្ធ​តាម​ទាន់​​ផ្អើល​ផ្ទះសំណាក់

 ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ត្រី ស៊​ត សៃ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ ដែល​ជាប់ចោទ​នាំ​ស្រី​ស្នេហ៍​ឡើងឋានសួគ៌ ហើយ​​ត្រូវ​បាន​ប្រពន្ធ​តាម​ទាន់ រួច​ក៏​វា.យ​​ផ្អើល​ពេញ​​ផ្ទះសំណាក់​ទាំង​កណ្តាល​យប់ បាន​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​ពេញ​សង្គម​ហេ្វ​ស​ប៊ុ​កតែ​ម្តង។ ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​ពេញ​ក្រុង​សៀមរាប​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ក្នុង​ក្រុង​សៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប សូម​មិន​បញ្ចេញ​​ឈ្មោះ​បាន​​និយាយ​ឱ្យ​ដឹង​​ថា ពួក​គាត់​មើល​ហ្វេ​ស​ប៊ុ​ក ក៏​​ឃើញ​គេ​បង្ហោះ​តាម​អាក់​ខោ​ន Kung Sreymom ដង្ហោយ​រក​ភាព​យុត្តិធម៌ ដោយ​មាន​រូប​ស្ត្រី​ម្នាក់​មាន​របួស​ស្នាម​ពេញ​ផ្ទៃមុខ ហើយ​បាន​សរសេរ​ថា «ប្រពន្ធ​លោក ស៊​ត សៃ មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​​ជ្រាវ បាន​នាំ​គ្នា​មកវា.យ​គាត់ ​បណ្ដាល​ឱ្យ​របួសធ្ងន់»។

ពាក់ព័ន្ធ​ករណី​ខាងលើ​​នេះ ​គេ​សង្ស័យ​ថា ​ជា​ទំនា.ស់​ស្នេហា​ត្រីកោណ ហើយ​សមត្ថកិច្ច​ក៏​កំពុង​ស្រាវ​ជ្រាវ​ចាត់ការទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ។

ចំណែក​ស្ត្រី​ម្នាក់​អាយុ​ជាង​៥០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះជួល​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប បាន​បង្ហោះ​​សារ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បញ្ជាក់​ថា «បាន​ដាក់​ពាក្យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួច​ហើយ ប្ដឹង​ពី​បទ​ហិ.ង្សា​ដោយ​ចេតនា ។ គាត់​ក៏​សូម​សំណូមពរ​ដល់​សម្តេច​ពុក​ សម្តេចម៉ែ​ ជួយ​រក​យុត្តិធម៌​​ឱ្យ​គាត់​ផង​ដែរ»។

ជុំវិញ​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍​ត្រី តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​តាម​តេ​ឡេ​ក្រាម នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៣​ថា ករណី​ហិ.ង្សា​នេះ ​លោក​កំពុង​តែ​​ឱ្យ​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​តាម​នីតិវិធី ប្រសិនបើ​ស៊ើបអង្កេត​គ្រប់​ជ្រុងជ្រោយ​បាន​៧០​ទៅ​៨០​ភាគរយ លោកនឹង​ផ្តល់​ព័ត៌មាន​ជូន​អ្នក​សារព័ត៌មាន​ទាំងអស់ ។

ចំណែក​លោក​វរសេនីយ៍ត្រី ស៊​ត សៃ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​បាន​ទេ ព្រោះ​ទូរស័ព្ទ​នៅ​ក្រៅតំបន់​សេវា ។

ទាក់ទង​ទៅ​នឹង​ករណី​ខាងលើ​នេះ សាធារណជន ចាំ​មើល​ថា តើ​ថ្នាក់លើ​មាន​ចំណាត់ការ​យ៉ាងណា​ដែរ​​​ទៅ​លើ​លោកនាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ​ នេះ ៕

Powered by Blogger.