អគ្គិភ័យលេបត្របាក់រោងកសិដ្ឋានបណ្តុះផ្សិតអស់២ខ្នង ឆេះអស់សម្ភារៈទាំងស្រុង

កំពង់ស្ពឺ ៖ រោងកសិដ្ឋានបណ្តុះផ្សិតចំនួន២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ ស ម្ភារៈ វត្ថុធាតុដើមសម្រាប់ធ្វើផ្សិត ត្រូវបានខូចខាតអស់ទាំងស្រុង ខូចខាតផលដាំណាំផ្សិតអស់ជាច្រើន បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ រថយន្តស្នងការខេត្ត រថយន្តអធិការស្រុក ចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

រោងកសិដ្ឋានបណ្តុះផ្សិតខាងលើ សាងសង់ពីគ្រោងដែកប្រក់ស័ង្កសី និងលាយជាមួយស្បូង មួយខ្នងទំហំ៥០ម៉ែត្រx៥០ម៉ែត្រ និងមួយខ្នងទៀតទំហំ៥០ម៉ែត្រx១០០ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ខូចខាតទាំងផលដំណាំផ្សិត អស់ជាច្រើន មានម្ចាស់ឈ្មោះ សំ តារាវុទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ អគ្គិភ័យឆាបឆេះរោង កសិដ្ឋានបណ្តុះដំណាំផ្សិត បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនឡឭគ្រឿងចេញទៅអន្តរាគមន៍ សហការបាញ់ពន្លត់ភ្លើង ។ តែទោះជាយ៉ាងណាក្តី ភ្លើងឆេះលឿនដោយសារ មានចំប៉ើង ស្បូវ ស្លឹក អង្កាម។


សម្ភារៈ វត្ថុធាតុដើម សម្រាប់បណ្តុះផ្សិតត្រូវបានភ្លើងឆេះអស់។ ពោលសល់តែគ្រោងដែក តែមិនបង្កឱ្យអ្នកណារងរបួស ឬភ្លើងឆេះរាលដល់លំនៅដ្ឋានឡើយ ។ ចំពោះមូលហេតុ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ៕

Powered by Blogger.